“ចៅហ្វាយនៃពាក្យសុំការអភ័យទោស

“ចៅហ្វាយនៃពាក្យសុំការអភ័យទោស

អំពី ស្ហាត់ហ្ទាត ពិន អ័ស رضي الله عنه អំពីណាពី ﷺ ថា៖ “ចៅហ្វាយនៃពាក្យសុំការអភ័យទោស គឺអ្នកសូត្រថា៖ اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ “ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។. គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់បានបង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណរបស់ទ្រង់មកលើរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាននរណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយ ក្រៅពីទ្រង់ឡើយ”។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលពោលពាក្យនេះនៅពេលថ្ងៃដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់នៅថ្ងៃនោះមុនពេលល្ងាច នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ចំណែកឯជនណាដែលពោលពាក្យនេះនៅពេលយប់ដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់មុនពេលព្រឹក នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។

[صحيح] [رواه البخاري]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ពាក្យសុំអភ័យទោសមានច្រើន តែពាក្យដែលល្អជាងគេបំផុត និងធំធេងជាងគេបំផុត គឺការសូត្រថា៖ اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។. គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់បានបង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណរបស់ទ្រង់មកលើរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាននរណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយ ក្រៅពីទ្រង់ឡើយ”។ ដូចនេះ ជាដំបូង ខ្ញុំបម្រើអល់ឡោះទទួលស្គាល់នូវភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ(តាវហេទ) ហើយពិតណាស់ អល់ឡោះជាម្ចាស់ជាអ្នកដែលបានបង្កើតរូបគេ និងជាព្រះជាម្ចាស់របស់គេដែលគេត្រូវគោរពសក្ការៈតែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ ហើយរូបគេស្ថិតនៅលើកិច្ចសន្យាដែលបានធ្វើជាមួយអល់ឡោះក្នុងការមានជំនឿ និងគោរពប្រតិបត្តិទ្រង់តាមលទ្ធភាព ព្រោះថាទោះបីខ្ញុំបម្រើអល់ឡោះខិតខំគោរពសក្ការៈចំពោះអល់ឡោះយ៉ាងណា ក៏រូបគេមិនអាចធ្វើបានទាំងអស់នូវអ្វីដែលអល់ឡោះដាក់បទបញ្ជា ហើយក៏មិនអាចថ្លែងអំណរគុណទ្រង់ចំពោះការប្រោសប្រទានទាំងអស់នោះបានដែរ។ ហើយគេសុំការជ្រកកោនពីអល់ឡោះ និងសុំការការពារពីទ្រង់ ព្រោះទ្រង់ជាអ្នកការពារពីអំពើអាក្រក់ដែលខ្ញុំបម្រើបានប្រព្រឹត្ត។ ហើយគេទទួលស្គាល់ដោយស្ម័គ្រចិត្តចំពោះឧបការគុណរបស់អល់ឡោះចំពោះរូបគេ និងត្រឡប់ទៅកាន់ខ្លួនឯងដោយទទួលស្គាល់និងសារភាពចំពោះបាបកម្មរបស់ខ្លួន និងការប្រព្រឹត្តល្មើសរបស់គេចំពោះទ្រង់។ បន្ទាប់ពីលើកឡើងនូវប្រការទាំងនេះមក គឺគេបួងសួងសុំពីអល់ឡោះជាម្ចាស់អភ័យទោសឲ្យរូបគេដោយបិទបាំងអំពើបាបរបស់គេ និងការពារគេពីផលប៉ះពាល់នៃអំពើបាបនោះដោយការអធ្យាស្រ័យ ក្តីមេត្តា និងភាពសប្បុរសរបស់ទ្រង់ ព្រោះគ្មាននរណាដែលអភ័យទោសឲ្យចំពោះបាបកម្មទាំងឡាយក្រៅពីទ្រង់នោះឡើយ។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា ពិតណាស់ នេះជាហ្ស៊ីកៀរពេលព្រឹក និងយប់។ ជនណាដែលសូត្រវានៅពេលព្រឹក គឺចន្លោះពេលចាប់ពីថ្ងៃរះ រហូតដល់ថ្ងៃជ្រេ ដោយជឿប្រាកដក្នុងចិត្ត ដឹងពីអត្ថន័យរបស់វា មានជំនឿនឹងពាក្យនេះ ហើយរូបគេស្លាប់ក្នុងថ្ងៃនោះ ជននោះនឹងបានចូលឋានសួគ៌។ ហើយជនណាដែលបានសូត្រវានៅពេលយប់ ពោលគឺចាប់ពីពេលថ្ងៃលិច រហូតដល់ហ្វាជើររះ ហើយរូបគេបានស្លាប់មុនពេលព្រឹក ជននោះនឹងបានចូលឋានសួគ៌។

فوائد الحديث

ទម្រង់នៃពាក្យសុំការអភ័យទោស(الاستغفار) មានច្រើនប្រភេទ ដែលទម្រង់ខ្លះល្អជាងទម្រង់ខ្លះទៀត។

គប្បីលើខ្ញុំបម្រើអល់ឡោះយកចិត្តទុកដាក់បួងសួងទៅកាន់អល់ឡោះជាម្ចាស់ដោយពាក្យទូអានេះ ព្រោះវាជាចៅហ្វាយនៃពាក្យសុំការអភ័យទោសទាំងឡាយ។

التصنيفات

Morning and Evening Dhikr