إعدادات العرض
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
الترجمة
العربية Bosanski English فارسی Français Indonesia Русский Türkçe اردو हिन्दी 中文 Kurdî Português Nederlands অসমীয়া Tiếng Việt ગુજરાતી Kiswahili پښتو සිංහල Hausa Tagalog മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română ไทย Українська मराठी ਪੰਜਾਬੀ دری አማርኛ বাংলা Wolof ಕನ್ನಡ Malagasy Kinyarwanda Shqipالشرح
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ដោយព្រមានយ៉ាងធ្ងន់ធ្ងរថា អល់ឡោះជាម្ចាស់ទ្រង់មិនមើលដោយក្តីមេត្តាករុណាឡើយចំពោះបុរសដែលរួមមេត្រីជាមួយនឹងបុរសដូចគ្នាតាមទ្វារក្រោយ ឬក៏បុរសរួមមេត្រីជាមួយស្ត្រីតាមទ្វារក្រោយ ហើយការធ្វើដូច្នោះ គឺជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។فوائد الحديث
ការរួមមេត្រីជាមួយនឹងបុរសដូចគ្នា(លីវ៉ត)ស្ថិតក្នុងចំណោមបាបកម្មធំ។
ការរួមមេត្រីជាមួយភរិយាតាមទ្វារក្រោយ(រន្ធគូទ)ស្ថិតក្នុងចំណោមបាបកម្មធំ។
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់” ពោលគឺ មិនមើលទៅកាន់ដោយក្តីមេត្តាករុណា និងក្តីអាណិតអាសូរ ពុំមែនសំដៅលើការមើលជាទូទៅនោះទេ ព្រោះអល់ឡោះជាម្ចាស់គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីអាចគេចផុតពីការមើលឃើញរបស់ទ្រង់បានដែរ។
ទង្វើទាំងនេះ គឺជាទង្វើដ៏អាក្រក់បំផុត និងគ្រោះថ្នាក់បំផុតចំពោះមនុស្សជាតិ ដោយសារវាផ្ទុយពីធម្មជាតិរបស់មនុស្សដ៏បរិសុទ្ធ បណ្តាលឲ្យពូជពង្សថយចុះ បំផ្លាញជីវិតគ្រួសារ បណ្តុះនូវភាពសត្រូវនិងការស្អប់ខ្ពើមគ្នា ហើយធ្លាក់ទៅក្នុងកន្លែងដ៏គួរឲ្យខ្ពើមរអើម។
التصنيفات
Rulings of Discretionary Punishments