“ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖…

“ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។

អំពី សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ) ពោលគឺ ខ្ញុំសូមទទួលស្គាល់ និងប្រកាសថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់ ហើយអ្វីដែលត្រូវគេគោពសក្ការៈក្រៅពីទ្រង់ គឺមិនត្រឹមត្រូវ ជាប្រការខុសឆ្គង។ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، (ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) ពោលគឺ លោកគឺជាខ្ញុំបម្រើដែលគេមិនត្រូវគោរពសក្ការៈ និងជាអ្នកនាំសារដែលមិននិយាយកុហក។ رَضِيتُ بِاللهِ رَبًّا (ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់) ពោលគឺចំពោះភាពជាម្ចាស់ដែលជាអ្នកបង្កើត ភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ និងចំណោមបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។ وَبِمُحَمَّدٍ رَسُولًا (មូហាំម៉ាត់ជាអ្នកនាំសារ) ពោលគឺ ចំពោះអ្វីទាំងអស់ដែលលោកបាននាំមក និងផ្សព្វផ្សាយមកកាន់យើង។ وَبِالْإِسْلَامِ (និងអ៊ីស្លាម) ពោលគឺ ចំពោះច្បាប់បញ្ញត្តិអ៊ីស្លាមទាំងអស់ ទាំងបទបញ្ជា និងបម្រាមហាមឃាត់ دِينًا (ធ្វើសាសនា) ពោលគឺ ដោយជំនឿ និងការប្រគល់ខ្លួន។ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះចំពោះបាបកម្មតូចៗរបស់គេ។

فوائد الحديث

ការសូត្រទូអានេះនៅពេលឮគេអាហ្សាន គឺជាមធ្យោបាយមួយក្នុងការលុបលាងបាបកម្មទាំងឡាយ។

التصنيفات

The Azan and Iqaamah