“អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖…

“អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់នឹងក្តាប់ផែនដី និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា”?

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់ទ្រង់ក្តាប់ផែនដីទាំងមូល និងមូរមេឃាដោយព្រះហស្តស្តាំរបស់ទ្រង់ ហើយរុំវាពីលើគ្នាលើគ្នា រួចបំផ្លាញវាចោល។ បន្ទាប់មក ទ្រង់មានបន្ទូលថា៖ យើងជាស្តេច។ តើស្តេចផែនដីទាំងឡាយនៅឯណា?

فوائد الحديث

ជាការដាស់រំឭកថា ពិតប្រាកដណាស់ ការគ្រប់គ្រងរបស់អល់ឡោះជាម្ចាស់ គឺនៅគង់វង្ស។ ចំណែកឯការគ្រប់គ្រងរបស់អ្នកដទៃផ្សេងពីទ្រង់នឹងរលាយបាត់បង់។

បង្ហាញពីភាពឧត្តុង្គឧត្តម ភាពធំធេង មហិទ្ធឫទ្ធិ និងអំណាចក្លាំងពូកែរបស់អល់ឡោះជាម្ចាស់ ព្រមទាំងភាពពេញលេញនៃការគ្រប់គ្រងរបស់ទ្រង់។

التصنيفات

Belief in Allah the Mighty and Majestic, Belief in the Last Day, Oneness of Allah's Names and Attributes