“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង…

“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ពីឧត្តមភាពនៃការសឡាតក្នុងម៉ាស្ជិតរបស់លោក(ម៉ាស្ជិតណាហ្ពាវី នៅក្រុងម៉ាទីណះ)ថា ជាការពិតណាស់ ការប្រតិបត្តិសឡាតនៅក្នុងម៉ាស្ជិតនេះចំនួនមួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតដទៃទៀតទាំងអស់នៅលើផែនដីចំនួនមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មនៅក្នុងក្រុងម៉ាក្កះប៉ុណ្ណោះដែលល្អប្រសើរជាងសឡាតនៅក្នុងម៉ាស្ជិតរបស់លោក។

فوائد الحديث

ផលបុណ្យទ្វេដងចំពោះការសឡាតនៅក្នុងម៉ាស្ជិតអាល់ហារ៉ម និងម៉ាស្ជិតណាហ្ពាវី។

សឡាតនៅក្នុងម៉ាស្ជិតហារ៉មមួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតដទៃទៀតទាំងអស់នៅលើផែនដីចំនួនមួយរយពាន់ដង។

التصنيفات

Rulings of the Prophet's Mosque, The rulings of mosques