“ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់…

“ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់ ប៉ុន្ដែវាមិនអស់សង្ឃឹមចំពោះការបំបែកបំបាក់រវាងពួកគេនោះទេ”។

អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់ ប៉ុន្ដែវាមិនអស់សង្ឃឹមចំពោះការបំបែកបំបាក់រវាងពួកគេនោះទេ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ៊ីព្លិសវាអស់សង្ឃឹមក្នុងការធ្វើឱ្យអ្នកមានជំនឿដែលប្រតិបត្តិសឡាតត្រឡប់ទៅគោរពសក្ការៈចំពោះវា និងក្រាបថ្វាយបង្គំបដិមានៅក្នុងឧបទ្វីបអារ៉ាប់។ ប៉ុន្តែវានៅតែមានមហិច្ឆតា និងនៅតែបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបំបែកបំបាក់រវាងពួកគេតាមរយៈការបង្កជម្លោះ ការស្អប់ខ្ពើម សង្គ្រាម និងភាពវឹកវររវាងពួកគេ។

فوائد الحديث

ការគោរពសក្ការៈចំពោះស្ហៃតន គឺជាការគោរពសក្ការៈទៅចំពោះរូបបដិមា ព្រោះស្ហៃតនវាជាអ្នកបញ្ជា និងជាអ្នកអំពាវនាវទៅរកវា ដូចដែលបានបញ្ជាក់ក្នុងបន្ទូលរបស់អល់ឡោះអំពីណាពីអ៊ីព្រហ៊ីមថា៖ “ឱ លោកឪពុករបស់ខ្ញុំ! សូមលោកឪពុកកុំគោរពសក្ការៈទៅចំពោះស្ហៃតន...”។

ស្ហៃតនព្យាយាមក្នុងការបង្កជម្លោះ ការស្អប់ខ្ពើម សង្គ្រាម និងភាពវឹកវររវាងជនមូស្លីមទាំងឡាយ។

ក្នុងចំណោមអត្ថប្រយោជន៍នៃការសឡាតក្នុងសាសនាអ៊ីស្លាម គឺវាថែរក្សានូវក្តីស្រឡាញ់រវាងជនមូស្លីម និងពង្រឹងចំណងភាពជាបងប្អូនរវាងពួកគេ។

ការសឡាត គឺជាអត្តសញ្ញាណនៃសាសនាឥស្លាមដ៏សំខាន់បំផុតបន្ទាប់ពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ។ ដូច្នេះហើយទើបគេហៅអ្នកមូស្លីមថា អ្នកសឡាត។

ឧបទ្វីបអារ៉ាប់មានលក្ខណៈពិសេសខុសពីទឹកដីផ្សេងទៀត។

ប្រសិនបើមានគេនិយាយថា៖ ការគោរពសក្ការៈរូបបដិមាបានកើតមាននៅក្នុងតំបន់ខ្លះនៃឧបទ្វីបអារ៉ាប់ ខណៈដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ស្ហៃតនវាពិតជាអស់សង្ឃឹមក្នុងការឲ្យអ្នកសឡាតគោរពសក្ការៈទៅចំពោះវានៅក្នុងឧបទ្វីបអារ៉ាប់...” យើងអាចតបទៅវិញថា៖ នេះគឺជាការប្រាប់ពីក្តីអស់សង្ឃឹមដែលកើតមានក្នុងចិត្តស្ហៃតននៅពេលដែលវាឃើញជ័យជម្នះនៃអ៊ីស្លាម និងការដែលមនុស្សចូលសាសនារបស់អល់ឡោះទាំងក្រុមៗ។ ដូច្នេះ ហាទីស្ហនេះគឺប្រាប់ការគិតស្មានរបស់ស្ហៃតន និងការរំពឹងទុករបស់វា។ បន្ទាប់មក ជាក់ស្តែង គឺវាផ្ទុយពីនេះដោយមានបុព្វហេតុរបស់វាដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនា។

التصنيفات

Blameworthy Morals