ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ អំពីការក្រឡេកមើល(ស្ត្រី)ដោយចៃដន្យ ហើយលោកបានបញ្ជាឲ្យខ្ញុំងាកក្រសែភ្នែកចេញ។

ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ អំពីការក្រឡេកមើល(ស្ត្រី)ដោយចៃដន្យ ហើយលោកបានបញ្ជាឲ្យខ្ញុំងាកក្រសែភ្នែកចេញ។

អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ អំពីការក្រឡេកមើល(ស្ត្រី)ដោយចៃដន្យ ហើយលោកបានបញ្ជាឲ្យខ្ញុំងាកក្រសែភ្នែកចេញ។

[صحيح] [رواه مسلم]

الشرح

ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បានសួរណាពី ﷺ អំពីការដែលបុរសសម្លឹងមើលដោយចៃដន្យទៅកាន់ស្រ្តីដែលអាចរៀបការជាមួយបានដោយគ្មានចេតនា។ ពេលនោះ ណាពី ﷺ បានប្រើគាត់ឱ្យងាកមុខទៅម្ខាងទៀតភ្លាមៗនៅពេលដឹងខ្លួន ហើយគ្មានបាបកម្មអ្វីចំពោះគាត់នោះឡើយ។

فوائد الحديث

ជំរុញឱ្យទម្លាក់ក្រសែភ្នែកចុះពីការមើលទៅកាន់ប្រការដែលច្បាប់មិនអនុញ្ញាត។

ព្រមានមិនឱ្យបន្តសម្លឹងមើលទៅកាន់អ្វីដែលច្បាប់ហាមឃាត់ ប្រសិនបើគេក្រឡេកភ្នែកទៅកាន់វាដោយចៃដន្យ និងគ្មានចេតនា។

ហាទីស្ហនេះបង្ហាញថា ការហាមឃាត់ការមើលទៅកាន់ស្រ្តី គឺជារឿងដែលត្រូវបានទទួលស្គាល់ និងឯកភាពគ្នាក្នុងចំណោមសហាហ្ពាត់ ដោយភស្តុតាងរបស់វា គឺជើរៀរ رضي الله عنه បានសួរណាពី ﷺ អំពីករណីដែលគាត់មើលទៅកាន់ស្រ្តីដោយអចេតនា តើច្បាប់របស់វាដូចគ្នានឹងអ្នកដែលមើលដោយចេតនាដែរឬទេ?

ហាទីស្ហនេះបង្ហាញពីការយកចិត្តទុកដាក់របស់ច្បាប់ឥស្លាមចំពោះផលប្រយោជន៍របស់មនុស្ស ដោយបានហាមឃាត់ការមើលទៅកាន់ស្រ្តី ត្បិតវាអាចនាំមកនូវប្រការអាក្រក់ទាំងក្នុងលោកិយនិងបរលោក។

បណ្តាសហាហ្ពាត់តែងត្រឡប់ទៅរកណាពី ﷺ និងសួរលោកអំពីអ្វីដែលពួកគេមិនច្បាស់។ ហេតុដូច្នេះ គប្បីលើមនុស្សទូទៅត្រូវត្រឡប់ទៅរកអ្នកចេះដឹង និងសួរពួកគេអំពីអ្វីដែលខ្លួនមិនយល់ច្បាស់។

التصنيفات

Purification of Souls