إعدادات العرض
ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ…
ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ មានបុរសម្នាក់បានចូលទៅក្នុងម៉ាស្ជិទនៅថ្ងៃសុក្រតាមទ្វារដែលបែរឆ្ពោះទៅកន្លែងកាត់ក្តី ខណៈពេលដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា(សូត្រឃុតហ្ពះ)។ បុរសនោះបានឈរតម្រង់មុខទៅកាន់រ៉ស៊ូលុលឡោះ ﷺ រួចនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង”។ អាណាស បាននិយាយថា៖ ជាការពិតណាស់ សូមស្បថនឹងអល់ឡោះ! នៅពេលនោះ ពួកយើងមិនឃើញមានពពក ឬដុំពពកសូម្បីតែបន្តិចនៅលើផ្ទៃមេឃនោះឡើយ ហើយក៏គ្មានផ្ទះ ឬលំនៅឋានណាមួយនៅចន្លោះពួកយើង និងភ្នំស៊ីឡាក់នោះដែរ។ គាត់បានបន្តថា៖ ភ្លាមនោះ មានដុំពពកដ៏ធំមួយប្រៀបដូចខែលបានលេចចេញពីក្រោយភ្នំ។ ពេលពពកនោះអណ្តែតដល់កណ្តាលផ្ទៃមេឃ វាក៏បានរីកសាយ។ បន្ទាប់មក ភ្លៀងក៏បង្អុរមក។ ជាការពិតណាស់ សូមស្បថនឹងអល់ឡោះ! ពួកយើងមិនបានឃើញព្រះអាទិត្យអស់រយៈពេលប្រាំមួយថ្ងៃពេញ។ បន្ទាប់មក នៅថ្ងៃសុក្របន្ទាប់ មានបុរសម្នាក់បានចូលមកតាមទ្វារដដែល ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់ទៅរកលោក ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ឈប់ភ្លៀងពីពួកយើងផង។ អាណាសបាននិយាយថា៖ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់តំបន់ជុំវិញពួកយើង និងកុំបង្អុរវាមកលើពួកយើង! ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់ខ្ពង់រាប កូនភ្នំ ជ្រលងភ្នំ និងកន្លែងដែលរុក្ខជាតិដុះផង”។ អាណាសបានបន្តថា៖ ភ្លាមនោះ ភ្លៀងបានរាំង ហើយពួកយើងក៏បានចេញដើរក្រោមពន្លឺថ្ងៃវិញ។ ស្ហារីក បាននិយាយថា៖ ខ្ញុំបានសួរអាណាសថា៖ តើបុរសដែលចូលមកនោះ ជាបុរសទីមួយនោះឬ? គាត់បានឆ្លើយថា៖ ខ្ញុំមិនដឹងទេ។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî دری বাংলা Македонски Magyar Tiếng Việt ქართული ไทย অসমীয়া Nederlands ਪੰਜਾਬੀ Tagalog Kiswahili ગુજરાતીالشرح
មានបុរសអារ៉ាប់ជនបទម្នាក់បានចូលក្នុងម៉ាស្ជិទណាពី ﷺ នៅថ្ងៃសុក្រតាមទ្វារខាងលិចម៉ាស្ជិតដែលបែរឆ្ពោះទៅផ្ទះអ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់មុខទៅកាន់ណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ហ្វូងសត្វបានងាប់ហិនហោច ហើយធ្វើដំណើរនានាត្រូវកាត់ផ្តាច់ដោយសារតែសត្វសម្រាប់ដឹកជញ្ជូនមនុស្សបានងាប់ ឬខ្សោយកម្លាំងដោយសារតែភាពអត់ឃ្លាន។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! នៅពេលនោះ ពួកយើងមិនឃើញមានដុំពពកសូម្បីតែបន្តិចសោះឡើយនៅលើផ្ទៃមេឃ ហើយនៅចន្លោះរវាងពួកយើងដែលនៅក្នុងម៉ាស្ជិត និងភ្នំស៊ីឡាក់ដែលស្ថិតនៅខាងលិចម៉ាស្ជិតដែលជាទិសដៅពពកតែងតែមកពីទីនោះ ក៏គ្មានផ្ទះ ឬលំនៅឋានណាមួយដែលបាំងបិទមិនឲ្យពួកយើងមើលឃើញពពកនោះដែរ។ អាណាស رضي الله عنه បានបន្តថា៖ ភ្លាមនោះ មានដុំពពកដ៏ធំមួយប្រៀបដូចខែលបានលេចចេញពីក្រោយភ្នំមក។ ពេលពពកនោះរសាត់ដល់កណ្តាលផ្ទៃមេឃនៃក្រុងម៉ាទីណះ វាក៏បានរីកសាយ។ បន្ទាប់មក ភ្លៀងក៏បានបង្អុរចុះមក។ សូមស្បថនឹងអល់ឡោះ! ពួកយើងមិនបានឃើញព្រះអាទិត្យឡើយដោយសារតែមេឃភ្លៀង រហូតដល់ថ្ងៃសុក្របន្ទាប់ នៅពេលដែលបុរសដដែលនោះបានចូលមកតាមទ្វារដដែល ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់ទៅរកលោក ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ឈប់ភ្លៀងពីពួកយើងផង។ អាណាសបាននិយាយថា៖ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមមេត្តាបង្វែរទឹកភ្លៀងទៅកាន់តំបន់ជុំវិញយើង និងកុំបង្អុរវាមកលើពួកយើង! ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់ខ្ពង់រាប កូនភ្នំ ជ្រលងភ្នំ និងកន្លែងដែលរុក្ខជាតិដុះផង។ គាត់បានបន្តថា៖ ពេលនោះ ភ្លៀងក៏បានរាំង ហើយពួកយើងក៏បានចេញដើរក្រោមពន្លឺថ្ងៃវិញ។فوائد الحديث
ការធ្វើនូវមូលហេតុដែលនាំឲ្យទទួលបានលាភសក្ការៈដូចជា ការបួងសួង និងការធ្វើដំណើរលើផែនដី គឺមិនផ្ទុយនឹងការប្រគល់ការទុកចិត្តលើអល់ឡោះឡើយ។
ស៊ូណិតបួងសួងសុំទឹកភ្លៀងនឹងទូអាដែលណាពី ﷺ លោកបានបួងសួងនេះ(គឺសូត្រថា៖ “اللَّهُمَّ أَغِثْنَا” ចំនួនបីដង ដែលមានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង)។
អនុញ្ញាតក្នុងការសុំឲ្យមេឃស្រឡះ(សុំឲ្យភ្លៀងឈប់ធ្លាក់)នៅពេលដែលរងផលប៉ះពាល់ដោយសារភ្លៀងខ្លាំង ហើយកំណត់ឲ្យភ្លៀងបន្តធ្លាក់តែលើកូនភ្នំ ខ្ពង់រាប និងបាតជ្រលងដងអូរវិញ ព្រោះកន្លែងទាំងនោះ សមស្របសម្រាប់ការដាំដុះ និងការចិញ្ចឹមសត្វ។
អនុញ្ញាតឲ្យសុំឲ្យអ្នកដែលរូបគេគិតថាជាមនុស្សល្អ និងជាអ្នកដែលកោតខ្លាចអល់ឡោះដែលមានវត្តមានឲ្យបួងសួងសុំពីអល់ឡោះឲ្យ។ នេះជាការបួងសួងតាមរយៈអ្នកកណ្តាល(តាវ៉ាស្ស៊ុល)ដែលគេអនុញ្ញាត។ ចំណែកឯការបួងសួងតាមរយៈឋានៈរបស់បុគ្គលណាម្នាក់ក្នុងចំណោមសត្វលោករបស់អល់ឡោះ មិនថាអ្នកនោះនៅមានជីវិត ឬស្លាប់ទៅហើយក៏ដោយ គឺមិនត្រូវបានអនុញ្ញាតឡើយ ព្រោះវាជាផ្លូវឆ្ពោះទៅកាន់ប្រការស្ហ៊ីរិក។
បង្គាប់ប្រើឲ្យធ្វើការទទូចអង្វរករនៅពេលបួងសួង និងបួងសួងដដែលៗ។
អនុញ្ញាតឲ្យនិយាយជាមួយនឹងខទីបជុមអាត់ក្នុងករណីចាំបាច់។
បង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់អល់ឡោះជាម្ចាស់ក្នុងការធ្វើឲ្យភ្លៀងធ្លាក់ និងរាំង។
បង្ហាញពីគតិបណ្ឌិតរបស់ណាពី ﷺ ដោយលោកបួងសួងសុំឲ្យភ្លៀងរាំងចំពោះកន្លែងណាដែលភ្លៀងបង្កគ្រោះថ្នាក់ តែមិនសុំឲ្យភ្លៀងរាំងទៅវិញចំពោះកន្លែងណាដែលភ្លៀងមិនបង្កគ្រោះថ្នាក់។
បង្គាប់ប្រើឲ្យបួងសួងសុំទឹកភ្លៀងនៅក្នុងឃុតហ្ពះ។
លើកដៃទាំងពីរនៅពេលធ្វើការបួងសួង ព្រោះការធ្វើដូចនេះបង្ហាញពីភាពតោកយ៉ាក និងតម្រូវការរបស់គេ និងស្វែងរកការទទួលបាន។ ជាការពិតណាស់ សាសនវិទូឥស្លាមបានឯកភាពគ្នាលើការលើកដៃទាំងពីរក្នុងស្ថានភាពនេះ។
បង្ហាញពីសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងរបស់ណាពី ﷺ ដែលបញ្ជាក់ពីភាពជាណាពីរបស់លោក។ ពិតណាស់ គេបានឆ្លើយតបចំពោះការបួងសួងរបស់លោកដោយធ្វើឲ្យមានភ្លៀងធ្លាក់ និងរាំងទៅវិញភ្លាមៗ។
التصنيفات
Rain-Seeking Prayer