إعدادات العرض
“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង…
“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”
អំពី ជើពៀរ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Tiếng Việt অসমীয়া Nederlands Kiswahili සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонскиالشرح
ណាពី ﷺ លោកបានប្រាប់ថា បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងដីនៃឋានសួគ៌រាល់ពេលដែលគេពោលវា។فوائد الحديث
ជំរុញឲ្យហ្ស៊ីកៀរ រឭកទៅចំពោះអល់ឡោះជាម្ចាស់ឱ្យបានច្រើន ក្នុងចំណោមនោះ គឺការតាសពេស្ហ រួមជាមួយនឹងការតះមីទ។
ឋានសួគ៌ គឺធំទូលាយ។ ចំណែកឯការដាំដុះនៅទីនោះ គឺការតាសពេស្ហ និងការតះមីទ ជាក្តីសប្បុរស អំពីអល់ឡោះ និងឧបការគុណអំពីទ្រង់។
ការលើកឡើងពីដើមល្មើជាពិសេសនៅក្នុងហាទីស្ហនេះដោយមិនលើកឡើងពីដើមឈើផ្សេងទៀត ព្រោះតែអត្ថប្រយោជន៍ជាច្រើនរបស់ដើមល្មើ និងផ្លែដ៏ឈ្ងុយឆ្ងាញ់របស់វា។ ដូច្នេះទើបនៅក្នុងគម្ពីរគួរអាន អល់ឡោះជាម្ចាស់ទ្រង់បានប្រៀបប្រដូចអ្នកមានជំនឿនិងសេចក្តីជំនឿរបស់គេទៅនឹងដើមល្មើ។
التصنيفات
Benefits of Remembering Allah