إعدادات العرض
“ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
“ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Português Kurdî Русский Tiếng Việt Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ಕನ್ನಡ Svenska Oromoo Македонски ไทย Українська తెలుగు پښتو मराठी ਪੰਜਾਬੀ دری አማርኛ Malagasyالشرح
ណាពី ﷺ លោកបានជំរុញឱ្យបរិភោគអាហារបួសពេលទៀបភ្លឺ ពោលគឺការទទួលទានអាហារនៅចុងរាត្រីដើម្បីត្រៀមខ្លួនសម្រាប់ការបួស ព្រោះការទទួលទានអាហារបួស គឺផ្តល់នូវពរជ័យ និងប្រការល្អជាច្រើន ដូចជាផលបុណ្យ ជាឱកាសសម្រាប់ក្រោកសឡាតពេលយប់(គីយ៉ាមុលឡៃល៍)នៅចុងរាត្រី ពង្រឹងកម្លាំងសម្រាប់ការបួស ធ្វើឲ្យមានភាពសកម្មសម្រាប់ការបួស និងកាត់បន្ថយភាពលំបាកនៃការបួស។فوائد الحديث
លើកទឹកចិត្តឲ្យទទួលទានបាយបួស។
អ៊ិពនូហាជើរ បានលើកឡើងក្នុងសៀវភៅ ហ្វាត់ហ៊ុលហ្ពារី ថា៖ ពរជ័យនៅក្នុងការទទួលទានអាហារបួសទទួលបានតាមរយៈផ្នែកផ្សេងៗជាច្រើនដូចជា ការប្រតិបត្តិតាមស៊ុណ្ណះ ធ្វើឲ្យខុសនឹងពួកអះលីគីតាប ពង្រឹងថាមពលសម្រាប់ការគោរពសក្ការៈ បង្កើនស្មារតី ប្រយុទ្ធប្រឆាំនឹងសីលធម៌មិនល្អដែលបណ្តាលមកពីការស្រេកឃ្លាន ក្លាយជាហេតុផលសម្រាប់ការធ្វើទាន ចាប់យកឱកាសសម្រាប់ធ្វើការរំឭកទៅចំពោះអល់ឡោះ និងបួងសួងនៅក្នុងអំឡុងពេលដែលនឹងត្រូវបានឆ្លើយតប ចាប់យកឱកាសឡើងវិញសម្រាប់ការនៀតបួសសម្រាប់អ្នកដែលភ្លេចនៀតមុនពេលដេក។
ភាពស្រស់ស្អាតនៃពាក្យប្រៀនប្រដៅរបស់ណាពី ﷺ ដោយលោកផ្សារភ្ជាប់ក្បួនច្បាប់ជាមួយនឹងហេតុផល ដើម្បីឱ្យចិត្តបើកទូលាយ និងភាពឧត្តុង្គឧត្តមនៃច្បាប់សាសនាអ៊ីស្លាមត្រូវបានគេដឹងឮ។
អ៊ិពនូហាជើរ បាននិយាយថា៖ ត្រូវបានចាត់ទុកថាបានទទួលទានអាហារបួស(សាហួរ)ដោយការបរិភោគឬផឹកអ្វីក៏បាន សូម្បីតែបន្តិចក៏ដោយ។
التصنيفات
Recommended Acts of Fasting