إعدادات العرض
“ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
“ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه អំពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska Македонски ಕನ್ನಡ Українська Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ Wolof دری አማርኛ Malagasy Lietuviųالشرح
ណាពី ﷺ លោកបានហាមឃាត់មិនឱ្យជនមូស្លីមជេរប្រមាថចំពោះបងប្អូនមូស្លីមរបស់ខ្លួនឡើយដោយចាត់ទុកថាទង្វើបែបនោះ គឺជាអំពើទុច្ចរិត ចេញពីការគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយការដែលអ្នកមូស្លីមសម្លាប់បងប្អូនរបស់ខ្លួនដែលជាអ្នកមូស្លីម គឺជាទង្វើគ្មានជំនឿ(កាហ្វៀរ) ប៉ុន្តែជាភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច)។فوائد الحديث
ចាំបាច់ត្រូវគោរពដល់កិត្តិយស និងអាយុជីវិតរបស់អ្នកមូស្លីម។
ភាពធ្ងន់ធ្ងរនៃការជេរប្រមាថអ្នកមូស្លីមដោយមិនត្រឹមត្រូវ ព្រោះអ្នកដែលជេរប្រមាថដោយមិនត្រឹមត្រូវ គឺជាមនុស្សទុច្ចរិត។
ការជេរប្រមាថ និងសម្លាប់អ្នកមូស្លីមធ្វើឱ្យជំនឿទន់ខ្សោយ និងថយចុះ។
ទង្វើខ្លះត្រូវបានគេឲ្យឈ្មោះថា ជាភាពគ្មានជំនឿ(កាហ្វៀរ) ទោះបីជាវាមិននាំទៅដល់ភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)ដែលធ្វើឱ្យចេញពីអ៊ីស្លាមក៏ដោយ។
ភាពគ្មានជំនឿ(កាហ្វៀរ)នៅត្រង់កន្លែងនេះ គឺសំដៅលើភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ដែលមិនធ្វើឱ្យចេញពីសាសនាឥស្លាមឡើយ យោងតាមការឯកភាពគ្នារបស់អះលុស៊្សុណ្ណះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានទទួលស្គាល់នូវភាពជាបងប្អូនក្នុងជំនឿរវាងអ្នកមានជំនឿទាំងឡាយ ទោះជាក្នុងស្ថានភាពដែលពួកគេប្រយុទ្ធគ្នា និងមានជម្លោះនឹងគ្នាក៏ដោយ ដូចដែលទ្រង់បានមានបន្ទូលថា៖
﴿وَإِنْ طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا ﴾ [سورة الحجرات(9)]
(ហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿប្រយុទ្ធគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ)។ រហូតដល់បន្ទូលរបស់ទ្រង់៖
﴿إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ ﴾ [سورة الحجرات(10)]
“ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នា(ក្នុងសាសនាអ៊ីស្លាម)”។