“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។…

“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។

[صحيح] [رواه أبو داود والترمذي وابن ماجه وأحمد]

الشرح

ណាពី ﷺ លោកបានព្រមានស្ត្រីមិនឲ្យរៀបការដោយខ្លួនឯងដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាងនោះឡើយ ហើយពិតណាស់ ការរៀបការបែបនេះ គឺមិនត្រឹមត្រូវឡើយ។ លោកបានមានប្រសាសន៍ដូចនេះចំនួនបីដង ហាក់ដូចជាករណីនេះមិនមានការកើតឡើងឡើយ។ ប្រសិនបើបុរសដែលរៀបការដោយគ្មានការយល់ព្រមពីអាណាព្យាបាលនោះបានរួមមេត្រីជាមួយស្ត្រីនោះ គឺនាងមានសិទ្ធិទទួលបានបណ្ណាការ(ស៊ីកាវិន)ពេញលេញ ត្បិតមានការរួមមេត្រីជាមួយនាង។ ក្រោយមក ប្រសិនបើអាណាព្យាបាលទាំងឡាយមិនយល់ស្របគ្នាអំពីសិទ្ធិក្នុងការធ្វើជាអាណាព្យាបាលនៃកិច្ចសន្យាអាពាហ៍ពិពាហ៍(ខណៈដែលពួកគេមានឋានៈស្មើគ្នា) កិច្ចសន្យានឹងត្រូវផ្តល់ទៅអ្នកទីមួយ(អ្នកដែលជិតជាងគេ)ក្នុងចំនោមពួកគេ ប្រសិនបើការសម្រេចចិត្តនោះគឺដើម្បីផលប្រយោជន៍របស់នាង។ ប្រសិនបើអាណាព្យាបាលបដិសេធមិនព្រមរៀបការឲ្យនាង នោះច្បាប់វាគឺហាក់ដូចជានាងគ្មានអាណាព្យាបាល។ ក្នុងករណីនេះ ថ្នាក់ដឹកនាំ ឬតំណាងរបស់ថ្នាក់ដឹកនាំ ដូចជាចៅក្រមជាដើម នឹងក្លាយជាអាណាព្យាបាលរបស់នាង។ បើមិនដូច្នោះទេ គឺថ្នាក់ដឹកនាំគ្មានសិទ្ធិជាអាណាព្យាបាលឡើយ បើសិនជាមានអាណាព្យាបាលរួចហើយនោះ។

فوائد الحديث

ដាក់លក្ខខណ្ឌតម្រូវឱ្យមានអាណាព្យាបាល(វ៉ើលើ)ដើម្បីឲ្យអាពាហ៍ពិពាហ៍មានភាពត្រឹមត្រូវ។ មានគេពាំនាំពី អ៊ិពនូមុនហ្សៀរ ថា គាត់មិនដឹងទេថា មានសហាហ្ពាត់ណាម្នាក់ដែលជំទាស់នឹងបញ្ហានេះឡើយ។

ចំពោះអាពាហ៍ពិពាហ៍ដែលមិនមានភាពត្រឹមត្រូវ ឬអាពាហ៍ពិពាហ៍ដែលចាត់ទុកជាមោឃៈ គឺស្ត្រីមានសិទ្ធិទទួលបានបណ្ណាការចំពោះការដែលគេរួមមេត្រីជាមួយនាង។

ថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់ស្ត្រីដែលគ្មានអាណាព្យាបាល មិនថាដោយសារតែនាងគ្មានអាណាព្យាបាលតែម្តង ឬក៏ដោយសារតែអាណាព្យាបាលនាងបដិសេធមិនព្រមរៀបការឱ្យនាង។

ថ្នាក់ដឹកនាំត្រូវបានចាត់ទុកជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល ក្នុងករណីដែល អាណាព្យាបាលអវត្តមាន ឬមិនអាចបំពេញតួនាទីបាន។ ហើយចៅក្រមអាចបំពេញតួនាទីជំនួសថ្នាក់ដឹកនាំបាន ព្រោះចៅក្រម គឺជាតំណាងរបស់ថ្នាក់ដឹកនាំក្នុងករណីនេះ។

ភាពជាអាណាព្យាបាលក្នុងការរៀបការឱ្យស្ត្រី មិនមែនមានន័យថា ស្ត្រីគ្មានសិទ្ធិទេនោះ។ ផ្ទុយទៅវិញ ស្រ្តីមានសិទ្ធិ ហើយគេមិនអនុញ្ញាតឲ្យអាណាព្យាបាលរៀបការឱ្យនាងដោយគ្មានការយល់ព្រមពីនាងនោះឡើយ។

លក្ខខណ្ឌដើម្បីឲ្យអាពាហ៍ពិពាហ៍មានភាពត្រឹមត្រូវ៖ ទីមួយ. កំណត់អត្តសញ្ញាណគូស្វាមីភរិយា តាមរយៈការចង្អុលបង្ហាញ ការហៅឈ្មោះ ឬការពណ៌នាពីលក្ខណៈបុគ្គលនោះ។ ទីពីរ. ភាគីនីមួយៗមានការយល់ព្រម ពេញចិត្តចំពោះគ្នា។ ទីបី. អាណាព្យាបាលរបស់ស្ត្រីត្រូវធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍។ ទីបួន. ត្រូវមានសាក្សីក្នុងពេលចុះកិច្ចសន្យាអាពាហ៍ពិពាហ៍។

លក្ខខណ្ឌចំពោះអាណាព្យាបាលដែលចុះកិច្ចសន្យាអាពាហ៍ពិពាហ៍៖ ទីមួយ. មានសតិបញ្ញា។ ទីពីរ. ជាបុរស។ ទីបី. ធំពេញវ័យ ដោយការគ្រប់អាយុ១៥ឆ្នាំ ឬសុបិនសើម។ ទីបួន. មានជំនឿសាសនាដូចគ្នា។ ដូចនេះ អ្នកគ្មានជំនឿ(កាហ្វៀរ)មិនអាចធ្វើជាអាណាព្យាបាលឱ្យអ្នកឥស្លាមបានឡើយ ហើយអ្នកឥស្លាមក៏មិនអាចធ្វើជាអាណាព្យាបាលឲ្យអ្នកគ្មានជំនឿបានដែរ។ ទីប្រាំ. ជាមនុស្សដែលមានភាពយុត្តិធម៌ មិនប្រព្រឹត្តទុច្ចរិត ហើយដឹងច្បាស់អំពីអ្វីដែលផ្តល់ប្រយោជន៍ដល់ស្រ្តី និងជាអ្នកទទួលខុសត្រូវលើអាពាហ៍ពិពាហ៍។ ទីប្រាំមួយ. អាណាព្យាបាលនោះត្រូវតែជាមនុស្សមានវិចារណញ្ញាណល្អ ជាមនុស្សមានគំនិតចាស់ទុំ ពោលគឺសមត្ថភាពក្នុងការបែងចែក មានហេតុផល និងដឹងអំពីផលប្រយោជន៍ដែលពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍។

ផ្អែកតាមទស្សនៈរបស់ចេះដឹងផ្នែកច្បាប់អ៊ីស្លាម ភាពជាអាណាព្យាបាលរបស់ស្ត្រីក្នុងការរៀបអាពាហ៍ពិពាហ៍ឲ្យនាង គឺមានលំដាប់លំដោយរបស់វា។ ដូចនេះ គេមិនអនុញ្ញាតឱ្យរំលងអាណាព្យាបាលដែលនៅជិតបំផុតឡើយ លើកលែងតែក្នុងករណីដែលគ្មានបុគ្គលនោះ ឬបុគ្គលនោះបាត់បង់នូវលក្ខខណ្ឌសម្រាប់ធ្វើជាអាណាព្យាបាល។ លំដាប់លំដោយនៃអាណាព្យាបាលរបស់ស្ត្រីគឺ៖ ១. ឪពុករបស់នាង។ ២. អ្នកដែលឪពុករបស់នាងបានចាត់តាំងជាអ្នកមើលការខុសត្រូវនាង។ ៣. ជីតារបស់នាងខាងឪពុក និងខ្សែឡើងទៅលើ។ ៤. កូនប្រុសរបស់នាង។ ៥. កូនប្រុសរបស់កូនប្រុសនាង(ចៅប្រុសពីកូនប្រុស) និងខ្សែចុះទៅក្រោម។ ៦. បងប្អូនប្រុសបង្កើត(រួមឪពុក រួមម្តាយ)។ ៧. បងប្អូនប្រុសរួមឪពុក។ ៨. កូនប្រុសរបស់បងប្អូនប្រុសទាំងពីរប្រភេទខាងលើ(ក្មួយប្រុស)។ ៩. មាខាងឪពុកបង្កើត(បងប្អូនប្រុសរបស់ឪពុកដែលមានឪពុកម្តាយរួម)។ ១០. មាខាងឪពុក(បងប្អូនប្រុសរបស់ឪពុកដែលមានតែឪពុកដូចគ្នា)។ ១១. កូនប្រុសរបស់ពូទាំងពីរប្រភេទខាងលើ(ជីដូនមួយ)។ ១២. សាច់ញាតិដែលនៅជិតបំផុតតាមលំដាប់ដូចក្នុងករណីទទួលមរតក។ ចំពោះអ្នកដែលគ្មានអាណាព្យាបាល ថ្នាក់ដឹកនាំឥស្លាម ឬតំណាងរបស់ថ្នាក់ដឹកនាំ ដូចជាចៅក្រមជាដើម គឺជាអាណាព្យាបាលរបស់ពួកគេ។

التصنيفات

Marriage