إعدادات العرض
“តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ?…
“តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។
អំពី អាលី رضي الله عنه ថា៖ ពិតណាស់ ហ្វាទីម៉ះ បានមករកណាពី ﷺ ត្អូញត្អែរអំពីការឈឺដៃរបស់នាងដោយសារការកិនម្សៅ ហើយនាងបានឮថា មានទាសករមកដល់ណាពី ប៉ុន្តែនាងមិនបានជួបលោកឡើយ។ ដូចនេះ នាងក៏បានប្រាប់រឿងនេះដល់អាអ៊ីស្ហះ។ នៅពេលណាពីត្រឡប់មកវិញ អាអ៊ីស្ហះក៏បានប្រាប់រឿងនោះដល់លោក។ អាលីបាននិយាយថា៖ ពេលនោះ ណាពីបានមកជួបពួកយើងនៅពេលពួកយើងរៀបនឹងចូលគេងទៅហើយ។ នៅពេលពួកយើងព្យាយាមក្រោកឈរ លោកបានមានប្រសាសន៍ថា៖ “នៅនឹងកន្លែងរបស់អ្នកទាំងពីរចុះ”។ លោកបានមកអង្គុយនៅចន្លោះខ្ញុំនិងនាង(ហ្វាទីម៉ះ) រហូតដល់ខ្ញុំមានអារម្មណ៍ដឹងពីភាពត្រជាក់នៃជើងរបស់លោកនៅលើពោះខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ “តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල অসমীয়া Kiswahili Tiếng Việt ગુજરાતી Nederlands پښتو नेपाली മലയാളം Svenska Кыргызча Română Српски తెలుగు ქართული Moore Magyar Македонски Čeština ಕನ್ನಡ Українська Azərbaycan Kinyarwanda Wolof Malagasy ไทย मराठी ਪੰਜਾਬੀ دری አማርኛ Deutschالشرح
ហ្វាទីម៉ះ رضي الله عنها ជាកូនស្រីរបស់ណាពី ﷺ បានត្អូញត្អែរពីការឈឺដៃដោយសារការកិនម្សៅ។ នៅពេលដែលមានឈ្លើយសឹកមកដល់ណាពី ﷺ គាត់បានទៅស្នើសុំអ្នកបម្រើម្នាក់ពីក្នុងចំណោមឈ្លើយសឹកទាំងនោះ ដើម្បីជួយធ្វើការងារផ្ទះជំនួសគាត់។ ប៉ុន្តែគាត់មិនបានជួបណាពី ﷺ នៅក្នុងផ្ទះរបស់លោកទេ តែគាត់បានជួបនឹងអាអ៊ីស្ហះ رضي الله عنها ។ ដូចនេះ គាត់ក៏បានប្រាប់អាអ៊ីស្ហះពីរឿងនេះ។ នៅពេលណាពី ﷺ ត្រឡប់មកវិញ អាអ៊ីស្ហះបានប្រាប់លោកថា ហ្វាទីម៉ះ បានមករកលោកសុំអ្នកបម្រើម្នាក់ពីលោក។ ពេលនោះ ណាពី ﷺ ក៏បានទៅជួបនឹងហ្វាទីម៉ះ និងអាលី رضي الله عنهما នៅឯផ្ទះរបស់គាត់ទាំងពីរ ខណៈដែលគាត់ទាំងរៀបនឹងគេងទៅហើយ ហើយលោកបានអង្គុយនៅចន្លោះពួកគេទាំងពីរ រហូតដល់អាលីមានអារម្មណ៍ថា ជើងត្រជាក់របស់ណាពី ﷺ បានប៉ះនឹងពោះរបស់គាត់។ ហើយណាពី ﷺ លោកបានមានប្រសាសន៍ថា៖ តើអ្នកទាំងពីរចង់ឲ្យខ្ញុំបង្រៀនពីអ្វីមួយដែលប្រសើរជាងអ្នកបម្រើដែលអ្នកទាំងពីរបានសុំពីខ្ញុំដែរឬទេ? គាត់ទាំងពីរបានឆ្លើយថា៖ ពិតមែនហើយ ។ ណាពី ﷺ បានមានប្រសាសន៍ថា៖ នៅពេលដែលអ្នកទាំងពីររៀបចូលដំណេកនាពេលយប់ ចូរអ្នកទាំងពីរតឹកពៀរចំនួន៣៤ដង ដោយសូត្រថា៖ الله أكبر ។ តាសពេស ចំនួន ៣៣ដង ដោយសូត្រថា៖ سبحان الله និងតះមីទ ចំនួន ៣៣ដង ដោយសូត្រថា៖ الحمد لله ។ ជាការពិតណាស់ ហ្ស៊ីកៀរនេះ គឺប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត។فوائد الحديث
ស៊ូណិតសូត្រហ្ស៊ីកៀរដែលប្រកបដោយពរជ័យនេះជាប់ជាប្រចាំ ព្រោះមានសេចក្តីរាយការណ៍បញ្ជាក់ថា ពិតណាស់ អាលី رضي الله عنه មិនដែលបោះបង់បណ្តាំផ្ញើរបស់ណាពី ﷺ មួយនេះនោះឡើយ សូម្បីតែនៅយប់សង្គ្រាម ស៊ិហ្វហ្វីន ក៏ដោយ។
គេសូត្រហ្ស៊ីកៀរនេះចំពោះតែការគេងនៅពេលយប់ប៉ុណ្ណោះ។ នៅក្នុងពាក្យពេចន៍របស់លោកដែលរាយការណ៍ដោយអ៊ីម៉ាំមូស្លីម អំពីសេចក្តីរាយការណ៍របស់ មូអាស អំពី ស្ហួកហ្ពះ ថា៖ “នៅពេលដែលអ្នកទាំងពីរចូលគេងនៅពេលយប់”។
ប្រសិនបើជនមូស្លីមភ្លេចសូត្រហ្ស៊ីកៀរនេះពីដើមរាត្រី ក្រោយមក គេនឹកឃើញវិញនៅចុងរាត្រី គឺគេអាចសូត្រហ្ស៊ីកៀរនេះបាន គ្មានបញ្ហាអ្វីឡើយ ព្រោះអាលី رضي الله عنه ដែលជាអ្នករាយការណ៍ហាទីស្ហនេះ បាននិយាយថា ជាការពិតណាស់ នៅយប់សង្គ្រាមស៊ិហ្វហ្វីន គាត់បានភ្លេចសូត្រហ្ស៊ីកៀរនេះពីដើមរាត្រី។ ក្រោយមក គាត់បាននឹកឃើញវិញ ហើយក៏សូត្រមុនពេលស៊ូពុស។
អាល់មូហាល់លិប បាននិយាយថា៖ ហាទីស្ហនេះគឺជាមេរៀនមួយសម្រាប់មនុស្ស ដើម្បីនាំគ្រួសាររបស់គេដូចដែលគេនាំខ្លួនគេឆ្ពោះទៅកាន់ជីវិតបរលោក ដោយឱ្យអទិភាពលើវាជាងលោកិយនេះ ប្រសិនបើពួកគេមានលទ្ធភាពក្នុងការធ្វើដូច្នេះ។
អ៊ិពនូហាជើរ អាល់អាស់ក៏ឡានី បាននិយាយថា៖ អ្នកដែលសូត្រហ្ស៊ីកៀរនេះជាប់ជាប្រចាំនឹងមិនជួបប្រទះនូវបញ្ហាដោយសារការងារច្រើន និងមិនមានការលំបាកសម្រាប់គេនោះឡើយ ទោះបីជាមានការនឿយហត់ក៏ដោយ។
អាល់អៃនី បាននិយាយថា៖ ភាពប្រសើរនេះ គឺគេចង់សំដៅថា ហ្ស៊ីកៀរទាំងនេះភ្ជាប់នឹងបរលោក ខណៈដែលអ្នកបម្រើ គឺភ្ជាប់នឹងលោកិយ ហើយបរលោក គឺប្រសើរ និងស្ថិតស្ថេរជាង។ ឬក៏គេចង់សំដៅពីអត្ថន័យនៃសំណើរបស់ហ្វាទីម៉ះ ពោលគឺដោយសារតែហ្ស៊ីកៀរទាំងនេះ នាងនឹងទទួលបាននូវកម្លាំងដែលអាចឱ្យនាងធ្វើការបានច្រើនជាងអ្វីដែលអ្នកអាចបម្រើធ្វើបានទៅទៀត។
التصنيفات
Dhikr on Special Occasions