Dhikr on Special Occasions

Dhikr on Special Occasions

1- “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។

4- ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។

5- “តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។

7- “ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។