“បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖…

“បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។

អំពី ខាវឡះ ពិនទី ហាគីម អាស្ស៊ូឡាមីយ៉ះ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានណែនាំប្រជាជាតិរបស់លោកឲ្យសុំការការពារដ៏មានប្រយោជន៍ដែលអាចបណ្តេញអ្វីៗទាំងអស់ដែលនាំឲ្យមនុស្សភ័យខ្លាចនៅពេលឈប់នៅកន្លែងណាមួយមិនថាការធ្វើដំណើរផ្លូវឆ្ងាយឬដើម្បីកំសាន្ត ឬផ្សេងៗនោះឡើយ។ ពោលគឺគេគួរតែស្វែងរកការជ្រកកោននៅក្នុងពាក្យពេចន៍របស់អល់ឡោះដែលល្អឥតខ្ចោះ នៅក្នុងគុណតម្លៃ ពរជ័យ និងអត្ថប្រយោជន៍របស់។ ហើយមានសុវត្ថិភាពពីភាពខ្វះចន្លោះ និងភាពអាម៉ាស់ ពីប្រការអាក្រក់នៃសត្វទាំងអស់ដែលមានភាពអាក្រក់។ ដូច្នេះគេនឹងបានសុខពីអ្វីដែលរំខានទាំងអស់នៅក្នុងកន្លែងស្នាក់នៅរបស់គេ ខណៈពេលដែលគេនៅទីនោះពីរាល់អ្វីដែលអាចបង្កគ្រោះថ្នាក់ដល់គេ។

فوائد الحديث

ការសុំការបញ្ចៀស(ពីប្រការអាក្រក់ផ្សេងៗ) គឺជាការគោរពសក្ការៈ ហើយគេត្រូវសុំការបញ្ចៀសតាមរយៈអល់ឡោះជាម្ចាស ឬតាមរយៈនាម និងលក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់។

អនុញ្ញាតឲ្យសុំការបញ្ចៀសតាមរយៈបន្ទូលរបស់អល់ឡោះជាម្ចាស់ ពីព្រោះបន្ទូលរបស់អល់ឡោះ គឺជាលក្ខណៈមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់អល់ឡោះជាម្ចាស់ ខុសពីការសុំការបញ្ចៀសតាមរយៈភាវៈ(ម៉ាខ្លូក)ណាមួយ ព្រោះវាជាអំពើស្ហ៊ីរិក។

បញ្ជាក់ពីឧត្តមភាពនៃទូអានេះ និងពរជ័យរបស់វា។

ការការពារខ្លួនតាមរយៈហ្ស៊ីកៀរផ្សេងៗ គឺជារបងការពារខ្ញុំបម្រើអល់ឡោះពីប្រការអាក្រក់ផ្សេងៗ។

ការសុំការបញ្ចៀសតាមរយៈអ្នកផ្សេងក្រៅពីអល់ឡោះ ដូចជាជិន គ្រូមន្តអាគម និងពួកបោកប្រាស់ជាដើម គឺជារឿងមិនត្រឹមត្រូវ និងខុសឆ្គង។

បង្គាប់ប្រើឲ្យសូត្រទូអានេះនៅពេលឈប់សម្រាកនៅកន្លែងណាមួយ មិនថាក្នុងពេលធ្វើដំណើរ ឬមិនធ្វើដំណើរ។

التصنيفات

Dhikr on Special Occasions