“ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។…

“ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។

អំពី ស៊ូឡៃម៉ាន ពិន ស៊ូរ៉ត់ رضي الله عنه បាននិយាយថា៖ ខ្ញុំបានអង្គុយជាមួយណាពី ﷺ ។ ខណៈនោះ មានបុរសពីរនាក់ជេរប្រមាថគ្នា។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរមុខឡើងក្រហម សរសៃកឡើងប៉ោង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។ ហេតុនេះ ពួកគេក៏បានប្រាប់បុរសនោះថា៖ ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីស្ហៃតន”។ ពេលនោះ បុរសនោះបាននិយាយថា៖ តើខ្ញុំឆ្កួតឬ?

[صحيح] [متفق عليه]

الشرح

ថ្ងៃមួយ មានបុរសពីរនាក់បានជេរប្រមាថគ្នានៅចំពោះមុខណាពី ﷺ ។ មុខរបស់បុរសម្នាក់ក្នុងចំណោមគេទាំងពីរឡើងក្រហម សរសៃកឡើងប៉ោងដោយកំហឹង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ខ្ញុំពិតជាដឹងនូវពាក្យមួយដែលប្រសិនបើបុរសដែលកំពុងខឹងនេះសូត្រវា នោះកំហឹងរបស់គេនឹងរសាយបាត់ជាមិនខាន។ ប្រសិនបើបុរសនោះសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា)។ ពួកគេក៏បានប្រាប់ទៅបុរសនោះថា៖ ពិតណាស់ ណាពី ﷺ បានមានប្រសាសន៍ថា៖ ចូរអ្នកសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីស្ហៃតន។ ពេលនោះ បុរសនោះបានតបថា៖ តើខ្ញុំឆ្កួតឬ? ដោយគាត់គិតថា មានតែមនុស្សឆ្កួតទេដែលមិនសុំពីអល់ឡោះឲ្យបញ្ចៀសពីស្ហៃតននោះ។

فوائد الحديث

បញ្ជាក់ពីការយកចិត្តទុកដាក់របស់ណាពី ﷺ ក្នុងការចង្អុលបង្ហាញ និងណែនាំនៅពេលស្ថានភាពតម្រូវ។

កំហឹង គឺមកពីស្ហៃតន។

បង្គាប់ប្រើឱ្យសុំពីអល់ឡោះឲ្យបញ្ចៀសពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសានៅពេលមានកំហឹង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ﴾

(ហើយប្រសិនបើមានការញុះញង់ពីស្ហៃតនកើតមានចំពោះអ្នក ចូរអ្នកសុំពីអល់ឡោះឱ្យបញ្ចៀសឱ្យឆ្ងាយ(ពីវា)។

ព្រមានអំពីការជេរប្រមាថគ្នា និងដាក់បណ្តាសាគ្នា ព្រោះវានាំទៅរកការបំផ្លាញទំនាក់ទំនងរវាងមនុស្ស។

ពាំនាំដំបូន្មានល្អដល់អ្នកដែលមិនបានឮដើម្បីឱ្យពួកគេទទួលបានប្រយោជន៍ពីពាក្យទូន្មាននោះ។

ណាពី ﷺ លោកបានព្រមានពីកំហឹង ព្រោះវានាំទៅរកប្រការអាក្រក់ និងការធ្វើអ្វីដោយមិនគិត។ ណាពី ﷺ លោកមិនខឹងឡើយ លើកលែងតែមានការរំលោភបំពានលើច្បាប់របស់អល់ឡោះប៉ុណ្ណោះ ដែលនេះជាការខឹងដែលត្រូវបានគេកោតសរសើរ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បានពន្យល់ថា ពាក្យសម្តីរបស់បុរសនោះ “តើខ្ញុំឆ្កួតឬ?”៖ អាចថាអ្នកនិយាយនេះជាមនុស្សពុតត្បុត ឬជាជនជាតិអារ៉ាប់ជនបទដែលមិនសូវមានការអប់រំ។

التصنيفات

Blameworthy Morals, Dhikr on Special Occasions