إعدادات العرض
“ខាតបង់ហើយចំពោះអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន តែរូបគេមិនបានសឡាវ៉ាតមកចំពោះខ្ញុំ។…
“ខាតបង់ហើយចំពោះអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន តែរូបគេមិនបានសឡាវ៉ាតមកចំពោះខ្ញុំ។ ខាតបង់ហើយចំពោះអ្នកដែលខែរ៉ម៉ាហ្ទនបានមកដល់រូបគេ តែវាបានកន្លងផុតទៅមុនពេលដែលរូបគេត្រូវបានគេអភ័យទោសឲ្យ។ ខាតបង់ហើយចំពោះអ្នកដែលនៅទាន់ឪពុកម្ដាយរបស់ខ្លួនក្នុងពេលគាត់ចាស់ជរារស់នៅជាមួយខ្លួន តែគាត់ទាំងពីរមិនបានឲ្យរូបគេបានចូលឋានសួគ៌នោះ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខាតបង់ហើយចំពោះអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន តែរូបគេមិនបានសឡាវ៉ាតមកចំពោះខ្ញុំ។ ខាតបង់ហើយចំពោះអ្នកដែលខែរ៉ម៉ាហ្ទនបានមកដល់រូបគេ តែវាបានកន្លងផុតទៅមុនពេលដែលរូបគេត្រូវបានគេអភ័យទោសឲ្យ។ ខាតបង់ហើយចំពោះអ្នកដែលនៅទាន់ឪពុកម្ដាយរបស់ខ្លួនក្នុងពេលគាត់ចាស់ជរារស់នៅជាមួយខ្លួន តែគាត់ទាំងពីរមិនបានឲ្យរូបគេបានចូលឋានសួគ៌នោះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українськаالشرح
ណាពី ﷺ លោកបានបួងសួងប្រឆាំងនឹងមនុស្សបីប្រភេទដោយបន្ទាបច្រមុះរបស់ពួកគេជាប់នឹងធូលីដីដែលជាសញ្ញានៃភាពអាម៉ាស់ និងខាតបង់៖ ប្រភេទទី១៖ អ្នកដែលមានគេរំលឹកពីណាពី ﷺ នៅចំពោះមុខខ្លួន តែរូបគេបែរជាមិនសឡាវ៉ាតលើណាពី ﷺ ដោយពោលថា៖ صَلّى اللهُ عَلَيْهِ وسَلَّم (សូមអល់ឡោះសឡាវ៉ាត និងសាឡាមលើលោក) ឬពាក្យស្រដៀងគ្នានេះ។ ប្រភេទទី២៖ អ្នកដែលនៅមានជីវិតបានទាន់ខែរ៉ម៉ាហ្ទន តែបែរជាបណ្តោយឲ្យខែនេះកន្លងផុតទៅមុនពេលដែលរូបគេត្រូវបានអល់ឡោះជាម្ចាស់អភ័យទោសឲ្យទៅវិញ ព្រោះតែការធ្វេសប្រហែសរបស់គេក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ប្រភេទទី៣៖ អ្នកដែលនៅមានជីវិតទាន់ឪពុកម្ដាយរបស់ខ្លួនក្នុងពេលដែលគាត់ទាំងពីរចាស់ជរារស់នៅជាមួយខ្លួន តែគាត់ទាំងពីរមិនបានក្លាយជាមូលហេតុដែលនាំឲ្យរូបគេបានចូលឋានសួគ៌ ព្រោះតែភាពអកតញ្ញូរបស់គេ និងការមិនបំពេញកាតព្វកិច្ចរបស់គេចំពោះគាត់ទាំងពីរ។فوائد الحديث
អាស្ស៊ិនទី បាននិយាយថា៖ សរុបមក ប្រភេទនីមួយៗក្នុងចំណោមពួកគេ គឺអាចមានឱកាស ប្រសិនបើរូបគេមិនមានការធ្វេសប្រហែសចំពោះវាទេ នោះប្រាកដជានឹងទទួលបាននូវសេចក្តីល្អដ៏ធំធេងជាមិនខាន។ ប៉ុន្តែដោយសារតែរូបគេមានការធ្វេសប្រហែស រហូតដល់វាបាត់បង់ ទើបធ្វើឲ្យរូបគេបរាជ័យ និងខាតបង់។
ជំរុញឲ្យសឡាវ៉ាតលើណាពី ﷺ រាល់ពេលដែលមានគេរំលឹកឈ្មោះរបស់លោក។
ជំរុញឱ្យខិតខំប្រឹងប្រែង និងរួសរាន់ក្នុងការគោរពសក្ការៈចំពោះអល់ឡោះក្នុងខែរ៉ម៉ាហ្ទន។
ជំរុញឱ្យខិតខំប្រឹងប្រែងក្នុងការធ្វើល្អ និងកតញ្ញូចំពោះឪពុកម្តាយ ជាពិសេស នៅពេលពួកគាត់ចាស់ជរា។
التصنيفات
Dhikr on Special Occasions