إعدادات العرض
“ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖…
“ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។
អំពី អ៊ូពៃ ពិន ការអាប់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands മലയാളം Română Yorùbá Magyar ქართული Moore ไทย Македонски తెలుగు मराठी Українська ਪੰਜਾਬੀ دری አማርኛ Malagasyالشرح
ណាពី ﷺ លោកបានហាមឃាត់ការជេរប្រទេច ឬដាក់បណ្តាសាខ្យល់ ព្រោះវាត្រូវបានបញ្ជាដោយអ្នកដែលបង្កើតវាមកប៉ុណ្ណោះ។ ខ្យល់អាចនាំមកនូវក្តីមេត្តាករុណា និងទណ្ឌកម្ម។ ការជេរប្រទេចខ្យល់ គឺជាការជេរប្រទេចអល់ឡោះដែលជាអ្នកបង្កើតវា និងជាការមិនពេញចិត្តចំពោះការកំណត់របស់ទ្រង់។ បន្ទាប់មក ណាពី ﷺ បានណែនាំឲ្យត្រឡប់ទៅកាន់អល់ឡោះដែលជាអ្នកបង្កើតខ្យល់ ដោយសុំពីទ្រង់នូវភាពល្អរបស់ខ្យល់ ភាពល្អនៃអ្វីដែលមាននៅក្នុងវា និងភាពល្អនៃអ្វីដែលវាត្រូវបានបញ្ជូនមក ដូចជាការនាំមកនូវទឹកភ្លៀង ជួយឱ្យរុក្ខជាតិមានជីជាតិ និងផ្សេងៗទៀតជាដើម ហើយសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីភាពអាក្រក់របស់ខ្យល់ ភាពអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងភាពអាក្រក់នៃអ្វីដែលវាត្រូវបានបញ្ជូនមក ដូចជាការបំផ្លាញរុក្ខជាតិនិងដើមឈើ បំផ្លាញសត្វចិញ្ចឹម និងបំផ្លាញអគារជាដើម។ ការសុំពីអល់ឡោះបែបនេះ គឺជាការបញ្ជាក់នូវភាពជាខ្ញុំបម្រើទៅចំពោះអល់ឡោះជាម្ចាស់។فوائد الحديث
ហាមឃាត់ការជេរប្រទេចខ្យល់ ព្រោះវាជាភាវៈ(ម៉ាខ្លូក)ដែលត្រូវបានគេគ្រប់គ្រង។ ដូចនេះ ការជេរប្រទេចវា គឺត្រឡប់ទៅរកអ្នកបង្កើតនិងអ្នកគ្រប់គ្រងវា(គឺអល់ឡោះជាម្ចាស់) ដែលនេះបង្ហាញពីការថយចុះនៃជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ(តាវហេទ)។
ត្រូវវិលទៅរកអល់ឡោះជាម្ចាស់ និងសុំឲ្យទ្រង់បញ្ចៀសពីប្រការអាក្រក់នៃអ្វីដែលទ្រង់បានបង្កើត។
ខ្យល់អាចត្រូវបានគេបញ្ជាឱ្យនាំមកនូវប្រការល្អ ហើយក៏អាចត្រូវបានគេបញ្ជាឱ្យនាំមកនូវប្រការអាក្រក់ផងដែរ។
អ៊ិពនូហ្ពាស បាននិយាយថា៖ ការជេរប្រទេចខ្យល់ គឺជាអំពើបាបមួយ ព្រោះវាត្រូវបានគេបង្កើត និងត្រូវបានគេគ្រប់គ្រង។ គេបញ្ជូនវាដោយនាំមកនូវប្រការល្អ និងប្រការអាក្រក់។ ដូចនេះ គេមិនអនុញ្ញាតឲ្យជេរប្រទេចវាឡើយ ហើយមិនត្រូវនិយាយថា៖ សូមអល់ឡោះដាក់បណ្តាសាខ្យល់ ឬសូមអល់ឡោះកម្ទេចខ្យល់ ឬអល់ឡោះមិនផ្តល់ពរជ័យដល់ខ្យល់នេះ ឬពាក្យស្រដៀងគ្នានេះ។ ផ្ទុយទៅវិញ អ្នកមានជំនឿត្រូវធ្វើតាមអ្វីដែលណាពី ﷺ លោកបានណែនាំ។
ដោយធៀបជាមួយនឹងខ្យល់នេះ គេក៏ហាមឃាត់ផងដែរចំពោះការជេរប្រទេច និងរិះគន់ចំពោះអាកាសធាតុក្តៅ ត្រជាក់ ព្រះអាទិត្យ ធូលីដី និងអ្វីផ្សេងទៀត ដែលជាការបង្កើតរបស់អល់ឡោះ និងជាការគ្រប់គ្រងរបស់ទ្រង់។
التصنيفات
Dhikr on Special Occasions