إعدادات العرض
“នៅពេលដែលអល់ឡោះកំណត់ឲ្យខ្ញុំបម្រើ(របស់ទ្រង់)ស្លាប់នៅកន្លែងណាមួយ…
“នៅពេលដែលអល់ឡោះកំណត់ឲ្យខ្ញុំបម្រើ(របស់ទ្រង់)ស្លាប់នៅកន្លែងណាមួយ គឺទ្រង់នឹងឲ្យជននោះមានតម្រូវការទៅកាន់កន្លែងនោះ”។
អំពី ម៉ាត៏រ ពិន អ៊ូកាមីស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលអល់ឡោះកំណត់ឲ្យខ្ញុំបម្រើ(របស់ទ្រង់)ស្លាប់នៅកន្លែងណាមួយ គឺទ្រង់នឹងឲ្យជននោះមានតម្រូវការទៅកាន់កន្លែងនោះ”។
[صحيح] [رواه الترمذي]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Wolof Soomaali Français Azərbaycan Tagalog Українська தமிழ் Deutsch bm ქართული Português Македонски Magyar Русский فارسی 中文 Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់អល់ឡោះជាម្ចាស់ បើកាលណាទ្រង់កំណត់ឲ្យជនណាម្នាក់ស្លាប់នៅកន្លែងណាមួយ ខណៈដែលរូបគេមិនស្ថិតនៅកន្លែងនោះទេ ទ្រង់នឹងឲ្យជននោះមានតម្រូវការទៅកាន់កន្លែងនោះ ហើយជននោះក៏ធ្វើដំណើរទៅកាន់ទីនោះ រួចគេក៏ដកយកជីវិតជននោះនៅកន្លែងនោះតែម្តង។فوائد الحديث
ហាទីស្ហខាងលើនេះ គឺស្របទៅនឹងបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
﴿ وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ ﴾ [سورة لقمان(34)]
មានន័យថា៖ “ហើយគ្មានបុគ្គលណាដឹងថា តើរូបគេនឹងស្លាប់នៅលើទឹកដីណាឡើយ”។