“នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ…

“នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ ឬចំណេះវិជ្ជាដែលគេទាញយកផលប្រយោជន៍ពីវា ឬកូនកតញ្ញូបួងសួងសុំពីអល់ឡោះឲ្យខ្លួន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ ឬចំណេះវិជ្ជាដែលគេទាញយកផលប្រយោជន៍ពីវា ឬកូនកតញ្ញូបួងសួងសុំពីអល់ឡោះឲ្យខ្លួន”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ទង្វើកុសលរបស់មនុស្សត្រូវបានកាត់ផ្តាច់នៅពេលដែលរូបគេបានស្លាប់ ហើយគេនឹងមិនទទួលបានផលបុណ្យ(ពីទង្វើនោះ)ទៀតឡើយបន្ទាប់ពីខ្លួនបានស្លាប់ លើកលែងតែបីប្រការនេះប៉ុណ្ណោះ ដែលនោះគឺ៖ ទីមួយ. សទើកោះជើរីយ៉ះ៖ គឺសំដៅលើទានដែលនៅបន្តផ្តល់ផលបុណ្យឲ្យគេដោយមិនដាច់ ដូចជាការ ដាក់ទ្រព្យសម្បត្តិជាទ្រព្យសមូហភាព(វ៉ាកាហ្វ) ការសាងសង់ម៉ាស្ជិត ឬជីកអណ្តូងទឹកជាដើម។ ទីពីរ. ចំណេះវិជ្ជាដែលមនុស្សអាចទាញយកប្រយោជន៍ពីវាបាន ដូចជាការនិពន្ធសៀវភៅសិក្សា ឬការបង្រៀនបុគ្គលណាម្នាក់នូវចំណេះដឹង ហើយបុគ្គលនោះបន្តផ្សព្វផ្សាយចំណេះដឹងនោះដល់អ្នកដទៃទៀតក្រោយពេលដែលគេបានស្លាប់។ ទីបី. កូនកតញ្ញូដែលជាអ្នកមានជំនឿបួងសួងឲ្យឪពុកម្តាយរបស់ខ្លួន។

فوائد الحديث

សាសនវិទូឥស្លាមបានឯកភាពគ្នាថា ក្នុងចំណោមទង្វើកុសលដែលនៅបន្តផ្តល់ផលបុណ្យដល់មនុស្សក្រោយពេលស្លាប់មានដូចជា សទើកោះជើរីយ៉ះ ចំណេះវិជ្ជាដែលគេទាញយកប្រយោជន៍ពីវា និងការបួងសួង ហើយមានហាទីស្ហជាច្រើនផ្សេងទៀតបញ្ជាក់ថា ការធ្វើហាជ្ជី ក៏ចូលក្នុងនេះដែរ។

ប្រការទាំងបីនេះ គឺត្រូវបានលើកឡើងជាពិសេសនៅក្នុងហាទីស្ហមួយនេះ ពីព្រោះវាជាមូលដ្ឋាននៃសេចក្តីល្អ និងជាប្រការដែលមនុស្សសុចរិតភាគច្រើនប្រាថ្នាចង់បានឱ្យនៅបន្តបន្ទាប់ពីគេស្លាប់ទៅ។

រាល់ចំណេះវិជ្ជាដែលគេអាចទាញយកប្រយោជន៍ពីវាបាន នឹងទទួលបានផលបុណ្យ ប៉ុន្តែចំណេះវិជ្ជាដែលមានតម្លៃ និងខ្ពង់ខ្ពស់ជាងគេ គឺចំណេះវិជ្ជាឥស្លាម ហើយនិងចំណេះវិជ្ជាទាំងឡាយដែលគាំទ្រដល់វា។

ក្នុងចំណោមប្រការទាំងបីនេះ ចំណេះវិជ្ជា គឺមានប្រយោជន៍ជាងគេ ព្រោះចំណេះវិជ្ជាផ្តល់ផលប្រយោជន៍ដល់អ្នកដែលរៀនវា ចំណេះវិជ្ជាអាចជួយថែរក្សាច្បាប់បញ្ញត្តិឥស្លាម ហើយផ្តល់ប្រយោជន៍ដល់ដល់មនុស្សទូទៅ។ ចំណេះដឹងកាន់តែទូលំទូលាយ និងមានភាពប្រសើរជាងនេះទៅទៀត នៅពេលដែលមនុស្សបានសិក្សានូវចំណេះដឹងរបស់អ្នក ក្នុងពេលដែលអ្នកនៅមានជីវិត និងអ្នកផ្សេងទៀតដែលនៅរស់បន្ទាប់ពីអ្នកស្លាប់។

ជំរុញឲ្យអប់រំកូនឱ្យក្លាយជាកូនកតញ្ញូ ព្រោះពួកគេនឹងផ្តល់ប្រយោជន៍ដល់ឪពុកម្តាយរបស់ខ្លួននាថ្ងៃបរលោក ហើយក្នុងចំណោមផលប្រយោជន៍នៃកូនកតញ្ញូ គឺពួកគេនឹងបួងសួងឲ្យឪពុកម្តាយរបស់ខ្លួន។

ជំរុញឱ្យធ្វើល្អចំពោះឪពុកម្តាយក្រោយពេលលោកទាំងពីរស្លាប់ ហើយវាក៏ជាអំពើល្អដែលកូនៗទទួលបានផលប្រយោជន៍អំពីវាផងដែរ។

ការបួងសួង គឺមានប្រយោជន៍ដល់អ្នកស្លាប់ ទោះបីជាមិនមែនពីកូនរបស់ខ្លួនក៏ដោយ ប៉ុន្តែការលើកឡើងពីកូនជាពិសេស ព្រោះជាទូទៅ កូនតែងបន្តបួងសួងឲ្យឪពុកម្តាយ រហូតដល់ពេលខ្លួនស្លាប់។

التصنيفات

Endowment, Merits of Supplication, Doing Good Deeds on behalf of the Deceased and Gifting them the Reward, Merit and Significance of Knowledge