إعدادات العرض
“គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់…
“គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពីរបស់អល់ឡោះ ﷺ មិនបានថ្លែងសុន្ទរកថាមកកាន់ពួកយើងឡើយ លើកលែងតែលោកបានមានប្រសាសន៍ងថា៖ “គ្មានជំនឿពេញលេញទេអ្នកដែលគ្មានភាពទៀងត្រង់ ហើយក៏មិនទាន់មានសាសនាពេញលេញនោះដែរចំពោះអ្នកដែលមិនប្រកាន់ខ្ជាប់កិច្ចសន្យា”។
[حسن لغيره] [رواه أحمد]
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتوالشرح
អាណាស ពិន ម៉ាលិក رضي الله عنه បានប្រាប់ថា ពិតណាស់ ណាពី ﷺ លោកកម្រនឹងថ្លែងសុន្ទរកថា ឬទូន្មានណាស់ លើកលែងតែលោករំលឹកនូវពីរប្រការ៖ ទីមួយ៖ គ្មានជំនឿពេញលេញទេចំពោះអ្នកដែលមានភាពគ្មានភាពទៀងត្រង់ បោកប្រាស់នៅក្នុងខ្លួនទៅចំពោះនរណាម្នាក់នៅក្នុងទ្រព្យសម្បត្តិ ខ្លួនប្រាណ ឬក្រុមគ្រួសាររបស់គេ។ ទីពីរ៖ មិនទាន់មានសាសនាពេញលេញនោះឡើយចំពោះអ្នកដែលក្បត់កិច្ចសន្យា និងកិច្ចព្រមព្រៀងផ្សេងៗ។فوائد الحديث
ជំរុញឲ្យប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ និងអនុវត្តតាមកិច្ចសន្យា ព្រោះការក្បត់ពួកគេ ធ្វើឲ្យសេចក្តីជំនឿថយចុះ។
ព្រមានអំពីការបោកប្រាស់ទំនុកចិត្ត និងការក្បត់កិច្ចសន្យា ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។
ហាទីស្ហខាងលើគ្របដណ្តប់ទាំងការថែរក្សាភាពទៀងត្រង់ និងកិច្ចសន្យារវាងអល់ឡោះ និងខ្ញុំបម្រើរបស់ទ្រង់ និងទាំងរវាងមនុស្សលោកនិងមនុស្សលោកដូចគ្នា។
التصنيفات
Praiseworthy Morals