إعدادات العرض
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
“ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។
អំពី អាប់ទុលឡោះ ពិន ពុសរ៍ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានទៅជួបណាពី ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ ច្បាប់បញ្ញត្តិអ៊ីស្លាមមានច្រើនពេកហើយចំពោះពួកយើង។ ហេតុនេះ សូមលោកប្រាប់នូវអ្វីមួយដើម្បីឲ្យពួកយើងបានប្រកាន់ខ្ជាប់នឹងវា។ លោកបានឆ្លើយថា៖ “ចូរឲ្យអណ្ដាតរបស់អ្នកសើមជាប់ជានិច្ចដោយការរលឹកទៅចំពោះអល់ឡោះ”។ រីឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ អំពីហាទីស្ហ មូអាស ពិន ជើហ្ពាល់ ថា៖ ពាក្យចុងក្រោយដែលខ្ញុំបាននិយាយជាមួយរ៉ស៊ូលុលឡោះ ﷺ គឺ៖ តើទង្វើណាមួយដែលប្រសើរជាងគេ និងធ្វើឲ្យខិតជិតអល់ឡោះជាម្ចាស់ជាងគេ? លោកបានឆ្លើយថា៖ “គឺការដែលអ្នកស្លាប់ចាកចេញពីលោកិយ ហើយអណ្តាតរបស់អ្នកនៅសើមដោយការរលឹកចំពោះអល់ឡោះជាម្ចាស់”។
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
មានបុរសម្នាក់បានត្អូញត្អែរទៅកាន់ណាពី ﷺ ថា ការគោរពសក្ការៈដោយស្ម័គចិត្ត(ប្រការស៊ូណិត) ពិតជាច្រើនពេកហើយសម្រាប់គាត់ រហូតដល់គាត់មិនអាចធ្វើវាបានដោយសារតែភាពទន់ខ្សោយរបស់គាត់។ បន្ទាប់មក គាត់បានសុំឲ្យណាពី ﷺ ណែនាំគាត់ពីទង្វើមួយដែលងាយស្រួលធ្វើ ព្រមទាំងអាចទទួលបានផលបុណ្យច្រើនដើម្បីគាត់ប្រកាន់ខ្ជាប់នឹងវា។ ពេលនោះ ណាពី ﷺ បានណែនាំគាត់ឱ្យរក្សាអណ្តាតរបស់គាត់ឲ្យនៅសើម និងមានចលនាជាប់ជានិច្ចដោយការហ្ស៊ីកៀរ រលឹកដល់អល់ឡោះគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដូចជាការតាសពេស តះមីទ សុំការអភ័យទោសពីអល់ឡោះ និងការបួងសួងជាដើម។فوائد الحديث
ឧត្តមភាពនៃការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ជាប់ជានិច្ច។
ក្នុងចំណោមភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ គឺទ្រង់ធ្វើឱ្យមូលហេតុក្នុងការទទួលបានផលបុណ្យមានភាពងាយស្រួល។
ភាពខុសគ្នារបស់មនុស្សម្នាក់ៗនៅក្នុងចំណែកនៃការទទួលបានសេចក្តីល្អ។
ការបង្កើននូវការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ដោយអណ្តាតតាមរយៈការតាសពេស តះមីទ តះលីល និងការតឹកពៀរជាដើម អមដោយវត្តមាននៃដួងចិត្ត គឺអាចជំនួសការគោរពប្រតិបត្តិដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)ជាច្រើន។
ការយកចិត្តទុកដាក់របស់ណាពី ﷺ ចំពោះអ្នកសួរសំណួរ ដោយលោកឆ្លើយតបទៅតាមស្ថានភាពដែលសមស្របសម្រាប់ពួកគេម្នាក់ៗ។
