“បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់…

“បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក

អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក”។ មូអាស្សបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំគួរប្រាប់ដំណឹងនេះដល់មនុស្សដើម្បីឲ្យពួកគេរីករាយឬទេ? លោកបានឆ្លើយថា៖ “បើដូច្នោះ ពួកគេនឹងផេ្ដកផ្ដួលជាមិនខាន”។ ហើយមូអាស្សបានប្រាប់ហាទីស្ហនេះនៅពេលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្ម(ចំពោះការលាក់បាំងចំណេះដឹង)។

[صحيح] [متفق عليه]

الشرح

មូអាស្ស ពិន ហ្ជាហ្ពាល់ رضي الله عنه ធ្លាប់បានជិះលើខ្នងសត្វពីក្រោយរ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានហៅគាត់ថា៖ ឱមូអាស្ស! លោកហៅគាត់បែបនេះចំនួនបីដង ដើម្បីជាការសង្កត់ធ្ងន់ពីសារសំខាន់នៃអ្វីដែលលោកនឹងមានប្រសាសន៍ទៅកាន់គាត់។ រាល់ពេលដែលរ៉ស៊ូលុលឡោះ ﷺ ហៅមូអាស្ស رضي الله عنه គាត់តែងតែងឆ្លើយតបទៅវិញថា៖ បាទទាន! ពេលនោះ ណាពី ﷺ បានប្រាប់មូអាស្សថា ជាការពិតណាស់ ជនទាំងឡាយណាហើយដែលបានធ្វើសាក្សីថា “لا إله إلا الله محمد رسول الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ)ដោយស្មោះត្រង់ចេញពីចិត្ដរបស់ខ្លួនដោយគ្មានការភូតកុហកនោះ ជាការពិតណាស់ ប្រសិនបើរូបគេស្លាប់ក្នុងស្ថានភាពបែបនេះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក។ មូអាស្ស رضي الله عنه ក៏បានសួរណាពី ﷺ ថា តើគាត់គួរប្រាប់ដំណឹងនេះដល់មនុស្សលោកដើម្បីឲ្យពួកគេរីករាយចំពោះដំណឹងល្អនេះដែរឬទេ? តែណាពី ﷺ លោកបារម្ភខ្លាចពួកគេផេ្ដកផ្ដួលលើរឿងនេះ ហើយមិនសូវធ្វើអំពើល្អ។ ហេតុនេះ មូអាស្ស رضي الله عنه មិនបាននិយាយហាទីស្ហនេះប្រាប់នរណាម្នាក់ឡើយ រហូតដល់ពេលដែលគាត់ជិតស្លាប់ ដោយសារខ្លាចមានបាបកម្មចំពោះការលាក់បាំងចំណេះដឹង។

فوائد الحديث

ការដាក់ខ្លួនរបស់ណាពី ﷺ ដោយលោកដាក់មូអាស្សឲ្យអង្គុយពីក្រោយលើខ្នងសត្វជាមួយនឹងលោក។

បង្ហាញពីវិធីសាស្ត្របង្រៀនរបស់ណាពី ﷺ ដោយលោកហៅមូអាស្សដដែលៗដើម្បីឲ្យមូអាស្សកាន់តែយកចិត្តទុកដាក់ចំពោះអ្វីដែលលោកនឹងមានប្រសាសន៍។

ក្នុងចំណោមលក្ខខណ្ឌនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ) “لا إله إلا الله محمد رسول الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ) គឺគេត្រូវពោលពាក្យនេះដោយស្មោះសចេញពីក្នុងដួងចិត្ត និងមានភាពជឿជាក់ដោយគ្មានការភូតភរ ឬសង្ស័យឡើយ។

អ្នកដែលមានគោលជំនឿឯកទេពនិយមជឿលើអល់ឡោះតែមួយ(តាវហេទ) គឺមិនស្ថិតនៅជាអមតៈក្នុងឋាននរកឡើយ ហើយបើទោះជាពួកគេចូលឋាននរកព្រោះតែបាបកម្មរបស់ពួកគេក៏ដោយ ក៏ពួកគេនឹងបានចេញមកវិញក្រោយពីពួកគេជ្រះស្អាត(ពីបាបកម្ម)។

ឧត្តមភាពនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរចំពោះអ្នកដែលពោលពាក្យនេះដោយស្មោះស។

អនុញ្ញាតក្នុងការមិននិយាយប្រាប់អ្នកដទៃនូវហាទីស្ហដែលខ្លួនបានដឹងក្នុងស្ថានភាពមួយចំនួន ប្រសិនបើការនិយាយប្រាប់អាចនាំមកនូវគុណវិបត្តិ។

التصنيفات

Oneness of Allah's Lordship, Excellence of Monotheism