“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ

“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជាលោកឱ្យក្រាបស៊ូជោតក្នុងពេលសឡាតលើអវយវៈទាំងប្រាំពីរនៃរាងកាយ៖ ទីមួយ៖ ថ្ងាស៖ ជាផ្នែកនៃមុខដែលស្ថិតនៅខាងលើច្រមុះ និងភ្នែក។ ហើយណាពី ﷺ លោកបានចង្អុលទៅច្រមុះរបស់លោក ដើម្បីជាការបញ្ជាក់ថា ថ្ងាសនិងច្រមុះ គឺជាសរីរាង្គតែមួយក្នុងចំណោមសរីរាង្គទាំងប្រាំពីរ និងដើម្បីបញ្ជាក់ថា អ្នកស៊ូជោតត្រូវដាក់ច្រមុះប៉ះនឹងដី។ ទីពីរ និងទីបី៖ បាតដៃទាំងពីរ ទីបួន និងទីប្រាំ៖ ក្បាលជង្គង់ទាំងពីរ ទីប្រាំមួយ និងទីប្រាំពីរ៖ ចុងម្រាមជើងទាំងពីរ ហើយលោកបានបង្គាប់ប្រើពួកយើងមិនឱ្យចងសក់ ឬមូរសម្លៀកបំពាក់របស់យើងពេលស៊ូជោតលើដីដើម្បីការពារវាឡើយ។ ផ្ទុយទៅវិញ យើងត្រូវទុកវាឱ្យធ្លាក់លើដី បន្ទាប់មក ក្រាបស៊ូជូតជាមួយនឹងអវយវៈទាំងនោះ។

فوائد الحديث

ចាំបាច់ត្រូវស៊ូជោតលើអវយវៈទាំងប្រាំពីរក្នុងពេលសឡាត។

ការមូរសម្លៀកបំពាក់ និងសក់នៅក្នុងពេលសឡាត គឺជាប្រការដលគេមិនពេញចិត្ត(ម៉ាក្រុះ)។

ចាំបាច់លើអ្នកសឡាតត្រូវមានភាពនឹងនរក្នុងការសឡាតរបស់ខ្លួនដោយត្រូវដាក់អវយវៈស៊ូជោតទាំងប្រាំពីរលើដីឲ្យបានយូរបន្តិចដោយមិនត្រូវងើបភ្លាមនោះឡើយ ដើម្បីឲ្យគេអាចសូត្រហ្ស៊ីកៀរដែលច្បាប់បានកំណត់។

ការហាមឃាត់មិនឲ្យចងសក់ គឺអនុវត្តចំពោះតែបុរសប៉ុណ្ណោះ ដោយសារស្ត្រីត្រូវបានបង្គាប់ឱ្យបិទបាំងរាយកាយនៅក្នុងពេលសឡាត។

التصنيفات

Method of Prayer