إعدادات العرض
“នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក…
“នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក គេបានលើកទង់មួយសម្រាប់អ្នកដែលក្បត់គ្រប់រូប ហើយមានគេនិយាយថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក គេបានលើកទង់មួយសម្រាប់អ្នកដែលក្បត់គ្រប់រូប ហើយមានគេនិយាយថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Português മലയാളം Kurdî Nederlands Kiswahili অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย मराठी دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោក នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយដើម្បីជំនុំជម្រះ មានគេលើកសញ្ញាសម្គាល់មួយសម្រាប់ អ្នកដែលក្បត់គ្រប់រូបដែលមិនបានបំពេញនូវកិច្ចសន្យាដែលត្រូវបំពេញជាមួយនឹងអល់ឡោះ ឬជាមួយនឹងមនុស្សលោកដើម្បីជាការបកអាក្រាតជននោះទៅលើភាពក្បត់របស់គេ ហើយមានគេប្រកាសនៅក្នុងថ្ងៃនោះថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ ដើម្បីបង្ហាញពីភាពអាក្រក់នៃទង្វើដែលជននោះបានធ្វើដល់អ្នកដែលនៅកន្លែងប្រមូលផ្តុំ។فوائد الحديث
ហាមឃាត់ចំពោះការក្បត់ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំពីព្រោះមានការព្រមានដ៏ធ្ងន់ធ្ងរនេះ។
រួមបញ្ចូលក្នុងការក្បត់ដែលចូលក្នុងការព្រមាននេះដែរ គឺរាល់អ្នកដែលបានប្រគល់ការទុកចិត្តលើអ្នកចំពោះអាយុជីវិត កិត្តិយស រឿងសម្ងាត់ ឬទ្រព្យសម្បត្តិរបស់គេ ហើយបន្ទាប់មកអ្នកក្បត់ពួកគេ ហើយបំពានលើការគំនិតរបស់ពួកគេអំពីអ្វីដែលគេបានទុកចិត្តលើរូបអ្នក។
អាល់គួរទូពី បាននិយាយថា៖ នេះជាសាររបស់លោក ﷺ ទៅកាន់ប្រជាជនអារ៉ាប់ ស្របតាមអ្វីដែលពួកគេតែងតែធ្វើ ពោលគឺពួកគេលើកទង់សសម្រាប់ការដែលបានបំពេញតាមការសន្យា ឬការជឿទុកចិត្ត ហើយលើកទង់ខ្មៅសម្រាប់បំពាន ដើម្បីជាការស្តីបន្ទោសដល់អ្នកដែលក្បត់ និងរិះគន់ដល់ពួកគេ។ ហាហ្ទីសនេះ បានបង្ហាញថារឿងបែបនេះនឹងកើតឡើងចំពោះមនុស្សដែលក្បត់ ដូច្នេះ រូបគេនឹងត្រូវគេស្គាល់ពីចរិតរបស់គេនៅថ្ងៃបរលោក ដើម្បីឲ្យអ្នកដែលនៅទីវាលប្រមូលផ្តុំនោះស្តីបន្ទោសទៅកាន់រូបគេ។
អ៊ិពនូហាជើរ បាននិយាយថា៖ ក្នុងហាទីស្ហនេះបញ្ជាក់ថា នៅថ្ងៃបរលោក មនុស្សលោកទាំងឡាយនឹងត្រូវគេហៅភ្ជាប់ជាមួយនឹងឪពុករបស់ខ្លួន ដោយយោងតាមប្រសាសន៍រ៉ស៊ូលុលឡោះថា៖ “នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។