“គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់…

“គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។

អំពី អ៊ុមមុលមុមីនីន ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន رضي الله عنها ពិតណាស់ណាពី ﷺ បានចូលមកជួបនាង ក្នុងសភាពភិតភ័យយ៉ាងខ្លាំង ដោយលោកបានមានប្រសាសន៍ថា៖ “គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។ លោកបានធ្វើជារង្វង់មួយដោយមេដៃ និងចង្អុលដៃ។ ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកយើងនឹងត្រូវវិនាសអន្តរាយ សូម្បីតែនៅក្នុងចំណោមពួកយើងមានមនុស្សល្អឬ? លោកបានឆ្លើយថា៖ “បាទ ប្រសិនបើប្រការអាក្រក់មានកាន់តែច្រើនឡើង”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បានចូលទៅជួបនឹង ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន رضي الله عنها ក្នុងសភាពភិតភ័យយ៉ាងខ្លាំង ហើយលោកបានមានប្រសាសន៍ថា៖ “ لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់) ជាការប្រកាសថារឿងអាក្រក់អាចនឹងកើតឡើង ហើយគ្មានផ្លូវអាចរួចផុតពីវាបានឡើយ លើកលែងតែវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់។ បន្ទាប់មក ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតកើតឡើងហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូចដែលហ្ស៊ុលករណែនបានសង់ ត្រូវបានគេបើកប្រហែលប៉ុននេះហើយ ដោយលោកបានធ្វើសញ្ញាជាមួយដៃមេនិងម្រាមចង្អុល។ ពេលនោះ ហ្សៃណាប់ رضي الله عنها បានសួរថា៖ តើអល់ឡោះនឹងឲ្យពួកយើងទាំងអស់គ្នាវិនាសអន្តរាយយ៉ាងដូចម្តេច ខណៈដែលនៅក្នុងចំណោមពួកយើង គឺមានអ្នកមានជំនឿដែលសាងទង្វើកុសលនោះ? ណាពី ﷺ បានឆ្លើយថា៖ ប្រសិនបើអំពើអាក្រក់នានា ដូចជាការអំពើទុច្ចរិត ការប្រព្រឹត្តអំពើហ្ស៊ីណា ផឹកស្រា និងអំពើអបាយមុខផ្សេងៗកើតមានកាន់តែច្រើនឡើងៗ នោះភាពវិនាសនឹងកើតមានដល់មនុស្សទាំងអស់គ្នា។

فوائد الحديث

ភាពភិតភ័យមិនបានរារាំងដួងចិត្តអ្នកមានជំនឿពីការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់នៅពេលភ័យខ្លាចនោះឡើយ ព្រោះការរលឹកដល់អល់ឡោះជាម្ចាស់ ធ្វើឲ្យដួងចិត្តមានភាពនឹងនរ(ស្ងប់ចិត្ត)។

ជំរុញឲ្យប្រឆាំងនឹងអំពើបាប និងទប់ស្កាត់កុំឲ្យវាកើតឡើង។

ភាពវិនាសអន្តរាយកើតមានលើមនុស្សទូទៅដោយសារតែអំពើបាបមានច្រើន និងរីកសុសសាយ ហើយនិងការនៅស្ងៀមមិនប្រឆាំងចំពោះវា ទោះបីជាមានមនុស្សល្អច្រើនក៏ដោយ។

គ្រោះមហន្តរាយនឹងប៉ះពាល់ដល់មនុស្សទាំងអស់ ទាំងមនុស្សល្អ និងមនុស្សអាក្រក់។ ប៉ុន្តែពួកគេនឹងត្រូវបានគេបង្កើតឲ្យរស់ឡើងវិញ(នៅថ្ងៃបរលោក)អាស្រ័យទៅតាមការនៀតរបស់ពួកគេ។

ការលើកឡើងពីពួកអារ៉ាប់នៅក្នុងប្រសាសន៍របស់លោក៖ “ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ” ដោយសារពួកគេជាក្រុមធំជាងគេដែលបានចូលអ៊ីស្លាមនៅពេលនោះ។

التصنيفات

Portents of the Hour, Prophet's Guidance on Marriage and Treating One's Wife