កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ …

កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» "ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីស្ហៃតនប្រុស និងស្ហៃតនស្រី "។

អំពី អាណាស رضي الله عنه បាននិយាយថា៖ កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» "ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីស្ហៃតនប្រុស និងស្ហៃតនស្រី "។

[صحيح] [متفق عليه]

الشرح

កាលណាណាពី ﷺ លោកមានបំណងចូលទៅកាន់កន្លែងដោះទុក្ខសត្វ(បត់ជើងតូច ឬបត់ជើងធំ) លោកតែងសុំពីអល់ឡោះឲ្យបញ្ចៀស និងសុំការជ្រកកោនពីអល់ឡោះសូមឲ្យទ្រង់ការពាររូបលោកពីប្រការអាក្រក់នៃពពួកបិសាច(ស្ហៃតន)ទាំងប្រុសនិងស្រី។ ម្យ៉ាងទៀត ពាក្យ "الخبث" និង "الخبائث" ក៏អាចមានន័យផងដែរថាជាប្រការអាក្រក់ និងភាពកខ្វក់(ណាជិស)។

فوائد الحديث

គប្បីសូត្រទូអានេះមុនពេលចូលបន្ទប់ទឹក។

គ្រប់ភាវៈ(ម៉ាខ្លូក)ទាំងអស់ត្រូវការអល់ឡោះដែលជាម្ចាស់របស់ពួកគេការការពារពួកគេពីរាល់ប្រការទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ ឬធ្វើឱ្យពួកគេឈឺចាប់នៅគ្រប់កាលៈទេសៈទាំងអស់។

التصنيفات

Toilet Manners