គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។

គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។

អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها បាននិយាយថា៖ គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។

[صحيح] [متفق عليه]

الشرح

អ៊ុមមូអាទីយ៉ះ អាល់អាន់សរីយ៉ះ رضي الله عنها បានប្រាប់ថា ពិតប្រាកដណាស់ ណាពី ﷺ លោកបានហាមឃាត់ស្ត្រីទាំងឡាយមិនឲ្យដង្ហែរសពឡើយ។ នោះក៏ព្រោះតែគេបារម្ភខ្លាចមានភាពវឹកវរចំពោះពួកនាង និងភាពវឹកវរដោយសារតែពួកនាង ព្រមទាំងភាពមិនសូវមានអំណត់អត់ធ្មត់របស់ពួកនាង។ បន្ទាប់មក អ៊ុមមូអាទីយ៉ះបានបញ្ជាក់ថា ណាពី ﷺ លោកមិនបានហាមឃាត់តឹងរឹង(ចំពោះស្ត្រី) ដូចប្រការហាមឃាត់ដទៃទៀតឡើយ។

فوائد الحديث

ហាមឃាត់ស្ត្រីទាំងឡាយមិនឲ្យដង្ហែរសព។ ការហាមឃាត់នេះ គឺទូទៅ ទាំងការដង្ហែរទៅកាន់កន្លែងរៀបចំសពនិងសឡាតលើសព ឬដង្ហែរទៅកាន់កន្លែងបញ្ចុះសព។

ហេតុផលនៃការហាមឃាត់នេះ គឺដោយសារតែស្ត្រីមិនអាចទ្រាំទ្រចំពោះទិដ្ឋភាពដ៏សោកសៅ និងស្ថានភាពដ៏តក់ស្លុតបែបនេះបានឡើយ។ ដែលជួនកាលអាចបណ្តាលឲ្យពួកនាងសម្តែងចេញនូវការខឹងសម្បា និងភាពសោកសង្រេងដែលផ្ទុយពីភាពអត់ធ្មត់ដែលចាំបាច់ត្រូវមាន។

ជាគោលការណ៍មូលដ្ឋាននោះគឺ ការហាមឃាត់បញ្ជាក់ពីបម្រាម។ ក៏ប៉ុន្តែតាមរយៈបរិបទនោះ អ៊ុមមូអាទីយ៉ះ رضي الله عنها បានយល់ឃើញថា ការហាមឃាត់ពួកនាងមិនឲ្យដង្ហែរសពនោះ មិនមែនជាការហាមឃាត់ដាច់ខាតនោះឡើយ។ ក៏ប៉ុន្តែ មានហាទីស្ហជាច្រើនផ្សេងទៀតដែលបង្ហាញពីការសង្កត់ធ្ងន់លើការដង្ហែរសពច្រើនជាងអ្វីដែលបង្ហាញក្នុងហាទីស្ហនេះ។

التصنيفات

Significations and Inference, Visiting the Graves