إعدادات العرض
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ…
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල Nederlands Tiếng Việt ગુજરાતી অসমীয়া پښتو नेपाली മലയാളം Yorùbá ქართული Magyar తెలుగు Македонски Svenska ಕನ್ನಡ Moore አማርኛ Română Українська ไทย मराठी ਪੰਜਾਬੀ دری Wolofالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រសិនបើមិនមែនដោយសារតែលោកបារម្ភខ្លាចមានការលំបាកចំពោះអ្នកមានជំនឿនៃប្រជាជាតិរបស់លោកទេនោះ ប្រាកដជាលោកនឹងតម្រូវឱ្យពួកគេប្រើស៊ីវ៉ាកដុសធ្មេញរាល់ពេលប្រតិបត្តិសឡាតជាមិនខាន។فوائد الحديث
បញ្ជាក់ពីភាពទន់ភ្លន់របស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក និងខ្លាចពួកគេមានការលំបាក។
ជាគោលការណ៍ ការបង្គាប់ប្រើរបស់ណាពី ﷺ គឺជាកាតព្វកិច្ច(វ៉ាជិប) លើកលែងតែមានភស្តុតាងបញ្ជាក់ថា វាជាការស្ម័គ្រចិត្ត(ស៊ូណិត)។
ស៊ូណិតឱ្យប្រើស៊ីវ៉ាកនៅរាល់ពេលប្រតិបត្តិសឡាត។
អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ បុព្វហេតុនៃការដាក់ស៊ូណិតឱ្យប្រើស៊ីវ៉ាកនៅពេលសឡាត ព្រោះដោយសារវាជាពេលវេលាដែលរូបគេខិតជិតអល់ឡោះជាម្ចាស់។ ដូច្នេះ តម្រូវឱ្យគេស្ថិតក្នុងស្ថានភាពដែលមានភាពពេញលេញ និងមានអនាម័យ ដើម្បីបង្ហាញពីភាពឧត្តុង្គឧត្តមនៃការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)។
យោងតាមភាពទូទៅនៃហាទីស្ហនេះ គឺរួមបញ្ចូលទាំងការប្រើស៊ីវ៉ាកចំពោះអ្នកបួសផងដែរ ទោះបីជាក្រោយពេលថ្ងៃជ្រេក៏ដោយ ដូចជាពេលសឡាតហ្ស៊ូហូរ និងអាសើរ។
التصنيفات
Muhammadan Qualities