إعدادات العرض
ហើយគាត់បានយកវូហ្ទុឱ្យពួកគេមើលដូចដែលណាពី ﷺ លោកបានយកវូហ្ទុ
ហើយគាត់បានយកវូហ្ទុឱ្យពួកគេមើលដូចដែលណាពី ﷺ លោកបានយកវូហ្ទុ
អំពី យ៉ះយ៉ា ពិន អ៊ូម៉ារ៉ោះ អាល់ម៉ាហ្ស៊ីនី បាននិយាយថា៖ ខ្ញុំបានឃើញ អាំរ៍ ពិន អាពូហាសាន់ បានសួរទៅកាន់ អាប់ទុលឡោះ ពិន ហ្ស៊េទ អំពីរបៀបយកវូហ្ទុរបស់ណាពី ﷺ ។ ពេលនោះ អាប់ទុលឡោះបានសុំទឹកមួយផ្តិល ហើយគាត់បានយកវូហ្ទុឱ្យពួកគេមើលដូចដែលណាពី ﷺ លោកបានយកវូហ្ទុ។ គាត់បានចាក់ទឹកលើដៃរបស់គាត់ពីផ្តិលទឹកនោះ រួចលាងដៃរបស់គាត់បីដង។ បន្ទាប់មក គាត់លូកដៃរបស់គាត់ក្នុងផ្តិល ហើយខ្ពុរមាត់ ស្រូបទឹកបញ្ចូលច្រមុះ ហើយញើសចេញមកវិញចំនួនបីដង។ ក្រោយមក គាត់លូកដៃចូលទៅក្នុងផ្តិលម្តងទៀត ហើយលាងមុខចំនួនបីដង។ បន្ទាប់មក គាត់លាងដៃរបស់គាត់រហូតដល់កែងដៃចំនួនពីរដង។ បន្ទាប់មកទៀត គាត់លូកដៃរបស់គាត់ទៅក្នុងផ្តិលម្តងទៀត រួចជូតក្បាល ដោយជូតក្បាលពីមុខទៅក្រោយចំនួនមួយដង។ បន្ទាប់មក គាត់បានលាងជើងរបស់គាត់រហូតដល់ភ្នែកគោល។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî Kiswahili සිංහල Tiếng Việt Svenska ગુજરાતી Yorùbá پښتو অসমীয়া دری Кыргызча or नेपाली Čeština Română Nederlands Soomaali తెలుగు മലയാളം Lietuvių Српски Українська Kinyarwanda Shqip ಕನ್ನಡ Wolof Moore ქართული Magyar தமிழ் Македонски Azərbaycan Malagasy Oromoo Deutsch ไทย मराठी ਪੰਜਾਬੀ አማርኛ O‘zbek Italianoالشرح
អាប់ទុលឡោះ ពិន ហ្ស៊េទ رضي الله عنه បានបង្ហាញពីរបៀបយកទឹកវូហ្ទុរបស់ណាពី ﷺ ដោយការអនុវត្តជាក់ស្តែង។ គាត់បានសុំទឹកមួយផ្តិលតូច។ គាត់ចាប់ផ្តើមជាដំបូងដោយការលាងប្រអប់ដៃទាំងពីររបស់គាត់ដោយផ្អៀងផ្តិលទឹក ហើយចាក់ទឹកលាងប្រអប់ដៃទាំងពីរចំនួនបីដង។ បន្ទាប់មក គាត់ដាក់ដៃចូលក្នុងផ្តិល ហើយក្បង់ទឹកបីកំបង់។ រាល់កំបង់នីមួយៗ គាត់ខ្ពុរមាត់ ស្រូបចូលច្រមុះ និងញើសបញ្ចេញមកវិញ។ ក្រោយមក គាត់ក្បង់ទឹកពីផ្តិល ហើយលាងមុខរបស់គាត់ចំនួនបីដង។ ក្រោយមកទៀត គាត់ក្បង់ទឹកពីផ្តិលម្តងទៀត ហើយលាងដៃទាំងពីររបស់គាត់ រហូតដល់កែងដៃចំនួនពីរៗដង។ បន្ទាប់មក គាត់ដាក់ដៃទាំងពីរចូលក្នុងផ្តិល រួចយកមកជូតក្បាលដោយចាប់ផ្តើមពីផ្នែកខាងមុខនៃក្បាលរហូតដល់ផ្នែកខាងក្រោយនៃក្បាល រួចអូសត្រឡប់មកកន្លែងដើមវិញ។ បន្ទាប់មកទៀត គាត់លាងជើងទាំងពីររបស់គាត់រួមទាំងភ្នែកគោលផងដែរ។فوائد الحديث
គ្រូបង្រៀន គួរប្រើមធ្យោបាយដែលមានភាពងាយស្រួលបំផុត ដើម្បីបង្កើតការយល់ដឹង និងចងចាំបានល្អ ក្នុងចំណោមនោះ គឺការបង្រៀនតាមរយៈការអនុវត្តផ្ទាល់។
ក្នុងការយកវូហ្ទុ គេអនុញ្ញាតឱ្យលាងអវយវៈខ្លះចំនួនបីដង និងអវយវៈខ្លះទៀតចំនួនពីរដង។ ប៉ុន្តែដែលចាំបាច់ត្រូវលាង គឺតែមួយដងប៉ុណ្ណោះ។
ចាំបាច់ត្រូវយកវូហ្ទុតាមលំដាប់លំដោយដូចដែលបានបញ្ជាក់ក្នុងហាទីស្ហ។
ព្រំខ្នាតនៃមុខ៖ បណ្តោយចាប់ពីជើងសក់ខាងមុខ រហូតដល់ក្រោមពុកចង្កា។ រីឯទទឹងចាប់ពីត្រចៀកម្ខាងទៅត្រចៀកម្ខាងទៀត។
التصنيفات
Method of Ablution