إعدادات العرض
“ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ
“ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ ខណៈដែលលោកនៅលើមិមពើរ និងបានរំលឹកអំពីការបរិច្ចាគទាន ការរក្សាភាពស្អាតស្អំ និងការមិនសុំអ្នកដទៃថា៖ “ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ។ ចំណែកឯដៃនៅខាងក្រោម គឺដៃអ្នកដែលសុំគេ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî தமிழ் Magyar ქართული Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛالشرح
ខណៈដែលណាពី ﷺ លោកថ្លែងសុន្ទរកថានៅលើមិមពើរ លោកបានរំលឹកអំពីការបរិច្ចាគទាន និងការរក្សាភាពស្អាតស្អំ មិនសុំអ្នកដទៃ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ ដៃដែលនៅខាងលើ ជាដៃអ្នកដែលបរិច្ចាគ អ្នកដែលផ្តល់ឲ្យ គឺល្អជាង និងជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់ជាងដៃដែលនៅខាងក្រោម ជាដៃអ្នកដែលសុំគេ។فوائد الحديث
ហាទីស្ហនេះ បញ្ជាក់ពីឧត្តមភាពនៃការលះបង់ និងចំណាយទ្រព្យសម្បត្តិក្នុងផ្លូវសប្បុរស និងរិះគន់ចំពោះការសុំអ្នកដទៃ។
ហាទីស្ហនេះជំរុញមនុស្សឲ្យចៀសវាងការសុំអ្នកដទៃ និងមិនចាំតែរំពឹងលើគេឡើយ។ ខិតខំធ្វើអ្វីដែលផ្តល់ភាពថ្លៃថ្នូរ និងបោះបង់ចោលប្រការដែលនាំឲ្យទាបថោក ព្រោះអល់ឡោះជាម្ចាស់ស្រឡាញ់នូវរាល់កិច្ចការដែលមានភាពថ្លៃថ្នូរ។
ដៃមានបួនប្រភេទ៖ ដៃដែលនៅលើគេ គឺដៃអ្នកដែលបរិច្ចាគ។ រួចមក គឺដៃអ្នកដែលមិនទទួលយករបស់អ្នកដទៃ។ បន្ទាប់មក គឺដៃអ្នកដែលទទួលយករបស់អ្នកដទៃដោយមិនសុំគេ។ បន្ទាប់ទៀត និងជាដៃដែលទាបជាងគេ គឺដៃអ្នកដែលសុំគេ។