إعدادات العرض
“ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន…
“ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ការប្រៀបធៀបផ្ទះដែលមានគេរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា និងផ្ទះដែលគេមិនរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල Nederlands Tiếng Việt অসমীয়া ગુજરાતી پښتو മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ លោកបានបញ្ជាក់ពីភាពខុសគ្នារវាងអ្នកដែលហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់ និងអ្នកដែលមិនហ្ស៊ីកៀរ រលឹកទៅចំពោះទ្រង់ ប្រៀបដូចជាភាពខុសគ្នារវាងមនុស្សរស់និងមនុស្សស្លាប់ ទាំងចំពោះផលប្រយោជន៍ និងរូបរាងខាងក្រៅ។ អ្នកដែលរលឹកទៅចំពោះអល់ឡោះជាម្ចាស់របស់ខ្លួន គឺដូចជាមនុស្សរស់ដែលផ្នែកខាងក្រៅត្រូវបានតុបតែងដោយពន្លឺនៃជីវិត ហើយផ្នែកខាងក្នុងដោយពន្លឺនៃចំណេះដឹង ហើយវាក៏មានប្រយោជន៍ផងដែរ។ ចំណែកអ្នកដែលមិនរំលឹកទៅចំពោះអល់ឡោះ គឺដូចជាមនុស្សស្លាប់ដែលខាងក្រៅទទេស្អាត ខាងក្នុងគ្មានន័យ ហើយក៏គ្មានប្រយោជន៍អ្វីដែរ។ ក៏ដូចគ្នាដែរ ផ្ទះមួយត្រូវបានចាត់ទុកថាមានជីវិត ប្រសិនបើអ្នកដែលរស់នៅក្នុងផ្ទះនោះរំលឹកទៅចំពោះអល់ឡោះជាម្ចាស់។ បើមិនដូច្នោះទេ វាជាផ្ទះដែលស្លាប់ដោយសារតែអ្នកដែលរស់នៅក្នុងផ្ទះនោះមិននឹករលឹកដល់អល់ឡោះជាម្ចាស់។ ហើយបើទោះជាគេនិយាយថា ផ្ទះនោះមានជីវិត ឬស្លាប់ក៏ដោយ តាមពិតទៅ គឺសំដៅលើអ្នកដែលរស់នៅក្នុងផ្ទះនោះឯង។فوائد الحديث
ជំរុញឱ្យហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ និងព្រមានពីការធ្វេសប្រហែសចំពោះការហ្ស៊ីកៀរនេះ។
ការហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះ គឺជាជីវិតនៃព្រលឹង ដូចដែលព្រលឹង គឺជាជីវិតនៃរាងកាយ។
ក្នុងចំណោមវិធីបង្រៀនរបស់ណាពី ﷺ គឺការប្រើឧទាហរណ៍ប្រៀបធៀបដើម្បីឱ្យងាយយល់។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះ គឺជំរុញឱ្យហ្ស៊ីកៀរទៅចំពោះអល់ឡោះនៅក្នុងផ្ទះ ហើយមិនត្រូវទុកផ្ទះចោលដោយមិនមានការហ្ស៊ីកៀរឡើយ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ការមានអាយុវែងស្ថិតលើការគោរពប្រតិបត្តិ គឺជាគុណសម្បត្តិ ទោះបីជាអ្នកស្លាប់ត្រូវបានផ្លាស់ទៅកាន់ភាពល្អប្រសើរក៏ដោយ ព្រោះអ្នករស់អាចបន្តធ្វើល្អ និងបង្កើនទង្វើកុសលរបស់ខ្លួនថែមទៀត។
التصنيفات
Benefits of Remembering Allah