នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប…

នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប ទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសិទ្ធិសេរីភាព និងទាំងទាសករ មួយសកនៃអាហារ ឬមួយសកនៃទឹកដោះគោស្ងួត ឬមួយសកនៃស្រូវសាឡី ឬមួយសកនៃផ្លែល្មើ ឬមួយសកនៃផ្លែទំពាំងបាយជូរក្រៀម។

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប ទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសិទ្ធិសេរីភាព និងទាំងទាសករ មួយសកនៃអាហារ ឬមួយសកនៃទឹកដោះគោស្ងួត ឬមួយសកនៃស្រូវសាឡី ឬមួយសកនៃផ្លែល្មើ ឬមួយសកនៃផ្លែទំពាំងបាយជូរក្រៀម។ ពួកយើងនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះបែបនេះ រហូតដល់ មូអាវីយ៉ះ ពិន អាពីសុហ្វយ៉ាន رضي الله عنهما បានមកដល់ពួកយើងក្នុងនាមជាអ្នកធ្វើហាជ្ជី ឬធ្វើអ៊ុមរ៉ោះ។ ពេលនោះ គាត់បាននិយាយទៅកាន់មនុស្សទាំងឡាយនៅលើមិមពើរ ហើយក្នុងចំណោមអ្វីដែលគាត់បាននិយាយ គឺ៖ ខ្ញុំយល់ឃើញថា ពីរមុទនៃស្រូវសាឡីស្រុកស្ហាម ស្មើនឹងមួយសកនៃផ្លែល្មើ។ ពេលនោះ មនុស្សលោកក៏ទទួលយករឿងនេះ។ អាពូសាអ៊ីទ បាននិយាយថា៖ ចំណែកឯខ្ញុំវិញ ខ្ញុំនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះដូចដែលខ្ញុំធ្លាប់បរិច្ចាគពីមុនមក ដរាបណាខ្ញុំនៅមានជីវិត។

[صحيح] [متفق عليه]

الشرح

នៅក្នុងសម័យកាលណាពី ﷺ និងក្នុងសម័យកាលខលីហ្វះ អាល់រ៉ស្ហ៊ីទីន បន្ទាប់ពីលោក អ្នកមូស្លីមទាំងឡាយបានបរិច្ចាគហ្សាកាត់ហ្វិត្រោះទាំងសម្រាប់កូនក្មេង ទាំងសម្រាប់មនុស្សចាស់ចំនួនមួយសកនៃអាហារ។ អាហាររបស់ពួកគេ គឺស្រូវសាឡី ផ្លែទំពាំងបាយជូរក្រោម ទឹកដោះគោស្ងួត និងផ្លែល្មើ។ បរិមាណមួយសក ស្មើនឹងបួនមុទ ហើយមួយមុទ ស្មើនឹងមួយកំបង់ដៃរបស់បុរសមានមាឌមធ្យម។ នៅពេលដែលមូអាវីយ៉ះ رضي الله عنه បានមកដល់ក្រុងមាទីណះក្នុងឋានៈជាខលីហ្វះ និងនៅពេលដែលស្រូវសាឡីស្រុកស្ហាមមានកាន់តែច្រើន គាត់បានថ្លែងសុន្ទរកថាដោយនិយាយថា៖ ខ្ញុំយល់ឃើញថា ពីរមុទនៃស្រូវសាឡីស្រុកស្ហាម(កន្លះសក)ស្មើនឹងមួយសកនៃផ្លែល្មើ។ ពេលនោះ មនុស្សលោកក៏ទទួលយកទស្សនៈនេះ។ រីឯ អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه វិញបាននិយាយថា៖ ចំណែកឯខ្ញុំវិញ ខ្ញុំនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះដូចដែលខ្ញុំធ្លាប់បរិច្ចាគក្នុងសម័យកាលណាពី ﷺ ជារៀងរហូត ដរាបណាខ្ញុំនៅមានជីវិត។

فوائد الحديث

បញ្ជាក់ពីបរិមាណហ្សាកាត់ហ្វិត្រោះក្នុងសម័យកាលណាពី ﷺ គឺមួយសកនៃអាហារ ទោះបីជាវាមានប្រភេទ និងតម្លៃខុសគ្នាក៏ដោយ។

រាល់អាហារចំបងសម្រាប់មនុស្សទទួលទាន គឺអាចចេញហ្សាកាត់ហ្វិត្រោះបាន។ ការលើកឡើងពីអាហារតែបួនប្រភេទនេះ ព្រោះវាជាអាហាររបស់មនុស្សនាសម័យណាពី ﷺ ។

ការបរិច្ចាគហ្សាកាត់ហ្វិត្រោះផ្សេងពីអាហារ ដូចជាលុយកាក់ ឬប្រាក់កាក់ជាដើម គឺមិនត្រឹមត្រូវឡើយ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បានលើកឡើងក្នុងសេចក្តីពន្យល់ហាទីស្ហមូស្លីមថា៖ នៅពេលដែលសហាហ្ពាត់មានការខ្វែងគំនិតគ្នា មតិរបស់អ្នកខ្លះមិនអាចចាត់ទុកថាត្រឹមត្រូវជាងអ្នកផ្សេងនោះឡើយ។ ដូច្នេះ យើងត្រូវត្រឡប់ទៅរកភស្តុតាងផ្សេងទៀត ហើយយើងនឹងឃើញថាអត្ថន័យជាក់ស្តែងនៃហាទីស្ហ និងភាពស្រដៀងគ្នា(គីយ៉ាស) ទាំងពីរនេះបានស្របគ្នាលើការកំណត់មួយសកនៃស្រូវសាឡីដូចជាអាហារផ្សេងទៀតដែរ។ ដូច្នេះ គឺត្រូវតែអនុម័តចំពោះបញ្ហានេះ។

អ៊ិពនូហាជើរ បាននិយាយថា៖ ក្នុងហាទីស្ហរបស់ អាពូសាអ៊ីទ បានបង្ហាញពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការដើរតាម និងការប្រកាន់យកនូវលំអានដែលមានស្រាប់ ហើយមិនងាកទៅរកការវិនិច្ឆ័យដោយខ្លួនឯងនៅពេលមានភស្តុតាងច្បាស់លាស់។ ចំណែកឯសកម្មភាពរបស់មូអាវីយ៉ះ និងការឯកភាពរបស់មនុស្សចំពោះគាត់ បង្ហាញពីការអនុញ្ញាតឱ្យមានការវិនិច្ឆ័យដោយខ្លួនឯង ហើយនេះជារឿងល្អដែលត្រូវបានលើកសរសើរ។ ក៏ប៉ុន្តែ នៅពេលមានភស្តុតាងច្បាស់លាស់ ការវិនិច្ឆ័យបែបនេះគឺមិនត្រឹមត្រូវ ហើយក៏មិនត្រូវបានគេទទួលស្គាល់ឡើយ។

التصنيفات

Zakat-ul-Fitr (Minor-Eid Charity)