ខ្ញុំបានចូលរួមថ្ងៃរ៉យ៉ាជាមួយអ៊ូមើរ ពិន អាល់ខត្តប رضي الله عنه។ ពេលនោះ គាត់បាននិយាយថា៖ ថ្ងៃទាំងពីរនេះ…

ខ្ញុំបានចូលរួមថ្ងៃរ៉យ៉ាជាមួយអ៊ូមើរ ពិន អាល់ខត្តប رضي الله عنه។ ពេលនោះ គាត់បាននិយាយថា៖ ថ្ងៃទាំងពីរនេះ គឺជាថ្ងៃដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមមិនឱ្យបួស៖ មួយគឺជាថ្ងៃដែលពួកអ្នកបញ្ចប់ការបួសរបស់ពួកអ្នក ហើយថ្ងៃមួយទៀត គឺពួកអ្នកទទួលទានអំពីសាច់គួរហ្ពានរបស់ពួកអ្នក។

អំពី អាពូអ៊ូពៃទ៍ ម៉ាវឡើ ពិន អាហ្សហើរ បាននិយាយថា៖ ខ្ញុំបានចូលរួមថ្ងៃរ៉យ៉ាជាមួយអ៊ូមើរ ពិន អាល់ខត្តប رضي الله عنه។ ពេលនោះ គាត់បាននិយាយថា៖ ថ្ងៃទាំងពីរនេះ គឺជាថ្ងៃដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមមិនឱ្យបួស៖ មួយគឺជាថ្ងៃដែលពួកអ្នកបញ្ចប់ការបួសរបស់ពួកអ្នក ហើយថ្ងៃមួយទៀត គឺពួកអ្នកទទួលទានអំពីសាច់គួរហ្ពានរបស់ពួកអ្នក។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានហាមឃាត់មិនឲ្យបួសតមអាហារនៅថ្ងៃរ៉យ៉ាហ្វីត្រោះ និងថ្ងៃរ៉យ៉ាហាជ្ជី។ ចំពោះថ្ងៃរ៉យ៉ាហ្វីត្រោះ គឺជាថ្ងៃបញ្ចប់ការបួសក្នុងខែរ៉ម៉ាហ្ទន។ រីឯថ្ងៃរ៉យ៉ាហាជ្ជីវិញ គឺជាថ្ងៃដែលគេទទួលទានសាច់គួរហ្ពាន។

فوائد الحديث

ហាមឃាត់មិនឲ្យបួសតមអាហារនៅថ្ងៃរ៉យ៉ាហ្វីត្រោះ ថ្ងៃរ៉យ៉ាហាជ្ជី និងបណ្តាថ្ងៃតាស្ហរិក ព្រោះវាតាមពីក្រោយថ្ងៃរ៉យ៉ាហាជ្ជី លើកលែងតែអ្នកដែលមិនមានសត្វជំនូន(សម្រាប់អ្នកធ្វើហាជ្ជី) គឺគេអនុញ្ញាតឲ្យបួសក្នុងបណ្តាថ្ងៃតាស្ហរិកបាន។

អ៊ិពនូហាជើរ បាននិយាយថា៖ អត្ថប្រយោជន៍នៃការដាក់ឈ្មោះថ្ងៃទាំងពីរនេះ គឺជាការបង្ហាញនូវ ហេតុផលចំពោះកាតព្វកិច្ចដែលត្រូវស្រាយនៅថ្ងៃទាំងពីរ ពោលគឺជាការស្រាយអំពីការបួសតមអាហារ និងបង្ហាញពីការបញ្ចប់នៃការតមដោយការស្រាយនៅថ្ងៃបន្ទាប់។ រីឯមួយផ្សេងទៀត (ថ្ងៃរ៉យ៉ាហាជ្ជី) គឺសម្រាប់ការបរិភោគសាច់សត្វដែលបានសំឡះដើម្បីជាការបញ្ជិតខ្លួនទៅចំពោះអល់ឡោះ។

ស៊ូណិតចំពោះខទីប គប្បីលើកឡើងឬរំលឹកនៅក្នុងឃុតហ្ពះរបស់ខ្លួននូវក្បួនច្បាប់ផ្សេងៗដែលសមស្របទៅតាមពេលវេលា។

បង្គាប់ប្រើឲ្យទទួលទានអំពីសាច់គួរហ្ពាន។

التصنيفات

Fasting Prohibitions