إعدادات العرض
មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ…
មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ សឡាតហ្ទូហាពីររ៉ក្អាត់ និងឲ្យខ្ញុំសឡាតវីតៀរមុនពេលចូលគេង។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ សឡាតហ្ទូហាពីររ៉ក្អាត់ និងឲ្យខ្ញុំសឡាតវីតៀរមុនពេលចូលគេង។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം नेपाली Deutsch Кыргызча తెలుగు ქართული Moore Magyar Svenska Македонски ಕನ್ನಡ Українська አማርኛ Kinyarwanda Oromoo ไทย Lietuvių Српски मराठी Wolof ਪੰਜਾਬੀ دری Malagasyالشرح
អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បានប្រាប់ថា មនុស្សជាទីស្រលាញ់បំផុតរបស់គាត់ គឺណាពី ﷺ លោកបានផ្តាំផ្ញើគាត់នូវបីប្រការ៖ ទីមួយ. បួសបីថ្ងៃជារៀងរាល់ខែ ទីពីរ. សឡាតហ្ទូហាពីររ៉ក្អាត់រាល់ថ្ងៃ ទីបី. សឡាតវីតៀរមុនចូលគេង។ នេះគឺសម្រាប់អ្នកដែលខ្លាចថា មិនអាចក្រោកសឡាតនៅចុងរាត្រីបាន។فوائد الحديث
ការផ្តល់ការណែនាំ និងការផ្តាំផ្ញើខុសៗគ្នារបស់ណាពី ﷺ ទៅកាន់សហាហ្ពាត់របស់លោក គឺផ្អែកលើចំណេះដឹងរបស់លោកអំពីស្ថានភាពសហាហ្ពាត់របស់លោក និងអ្វីដែលសមស្របសម្រាប់ពួកគេម្នាក់ៗ។ ពិតណាស់ អ្នកខ្លាំងពូកែសក្តិសមនឹងការចេញប្រយុទ្ធ(ជីហាទ) អ្នកគោរពសក្ការៈសក្តិសមនឹងការសឡាត អ្នកប្រាជ្ញសក្តិសមនឹងចំណេះដឹង ។ល។
ចំពោះសម្តីរបស់គាត់៖ “បួសបីថ្ងៃរៀងរាល់ខែ” អ៊ិពនូហាជើរ អាល់អាស់កឡានី បាននិយាយថា៖ យោងតាមអត្ថន័យរបស់វាជាក់ស្តែង គឺសំដៅលើថ្ងៃខែភ្លឺ(أيام البيض) គឺថ្ងៃទី១៣ ទី១៤ និងទី១៥ នៃខែចន្ទគតិឥស្លាម។
អ៊ិពនូហាជើរ អាល់អាស់កឡានី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ស៊ូណិតត្រូវសឡាតវីតៀរមុនពេលចូលគេង សម្រាប់អ្នកដែលមិនទុកចិត្តថា ខ្លួនអាចក្រោកសឡាតបាន។
បង្ហាញពីសារៈសំខាន់នៃទង្វើទាំងបីនេះ ត្បិតណាពី ﷺ លោកបានណែនាំវាដល់សហាហ្ពាត់ជាច្រើនរបស់លោក។
ចំពោះសម្តីរបស់គាត់៖ “សឡាតហ្ទូហាពីររ៉ក្អាត់” អ៊ិពនូ ទើគីគុលអ៊ីទ បានបកស្រាយថា៖ ប្រហែលជាលោកលើកឡើងពីចំនួនតិចបំផុតដែលត្រូវតែអនុវត្ត។ នេះជាភស្តុតាងបង្ហាញពីការលើកទឹកចិត្តឱ្យសឡាតហ្ទូហា ហើយថាយ៉ាងតិចបំផុត គឺពីររ៉ក្អាត់។
ពេលវេលាសម្រាប់សឡាតហ្ទូហា៖ ចាប់ផ្តើមប្រមាណ១៥នាទីក្រោយថ្ងៃរះ រហូតដល់ប្រមាណ១០នាទីមុនសឡាតហ្ស៊ូហូរ។ ចំនួនរ៉ក្អាត់របស់វា៖ តិចបំផុត ពីររ៉ក្អាត់។ មានការខ្វែងយោបល់គ្នាចំពោះចំនួនច្រើនបំផុតរបស់វា ខ្លះថាប្រាំបីរ៉ក្អាត់ ហើយខ្លះទៀតថា គ្មានកំណត់នោះឡើយ។
ពេលវេលាសម្រាប់សឡាតវីតៀរ៖ ចាប់ពីក្រោយសឡាតអ៊ីស្ហា រហូតដល់ពេលស៊ូពុស។ តិចបំផុត មួយរ៉ក្អាត់ ហើយច្រើនបំផុត ដប់មួយរ៉ក្អាត់។
التصنيفات
Voluntary Fasting