إعدادات العرض
“បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖…
“បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។ នៅពេលគេនាំយកឆ្នាំងមួយដែលមានបន្លែបៃតងមកឲ្យណាពី ﷺ លោកបានធំក្លិនរបស់វា។ ពេលនោះ លោកក៏សួរ ហើយគេក៏ប្រាប់លោកពីបន្លែដែលមាននៅក្នុងឆ្នាំងនោះ។ លោកក៏បញ្ជាឲ្យគេយកវាដាក់ជិតសហាហ្ពាត់មួយចំនួនរបស់លោកដែលនៅជាមួយលោកដែរ។ នៅពេលសហាហ្ពាត់នោះឃើញលោក(មិនទទួលទាន) គាត់មិនចង់ទទួលទានវាដែរ។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “សូមអ្នកទទួលទានចុះ ព្រោះខ្ញុំនិយាយជាមួយអ្នកដែលអ្នកមិនបាននិយាយជាមួយ(ម៉ាឡាអ៊ីកាត់)”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം नेपाली Deutsch Кыргызча ქართული Moore Magyar తెలుగు Svenska Македонски ಕನ್ನಡ Українська አማርኛ Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ Wolof دری Malagasyالشرح
ណាពី ﷺ បានហាមឃាត់អ្នកដែលបរិភោគខ្ទឹមស ឬខ្ទឹមបារាំងមិនឱ្យមកម៉ាស្ជិតដើម្បីកុំឱ្យរំខានបងប្អូនរបស់គេដែលមកសឡាតរួមគ្នាដោយក្លិនទាំងនោះ។ នេះគឺហាមឃាត់មិនឲ្យមកម៉ាស្ជិត មិនមែនហាមឃាត់មិនឲ្យបរិភោគវានោះទេ ព្រោះខ្ទឹមបារាំង និងខ្ទឹមស គឺជាប្រភេទចំណីអាហារដែលគេអនុញ្ញាត។ ជាការពិតណាស់ មានគេនាំឆ្នាំងមួយដែលមានបន្លែមកឲ្យណាពី ﷺ ។ ពេលលោកធំក្លិន ហើយមានគេប្រាប់លោកពីអ្វីដែលមាននៅក្នុងនោះ លោកមិនទទួលទានវានោះទេ ហើយបានយកវាដាក់ជិតសហាហ្ពាត់មួយចំនួនរបស់លោកដើម្បីឲ្យគាត់ទទួលទាន។ ពេលនោះ សហាហ្ពាត់នោះមិនចង់ទទួលទានវានោះទេ ដោយគោរពតាមណាពី ﷺ ។ ពេលឃើញដូច្នេះ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ ចូរអ្នកទទួលទានចុះ ព្រោះខ្ញុំនិយាយជាមួយម៉ាឡាអ៊ីកាត់ទាំងឡាយតាមរយៈវ៉ាហ៊ី។ ហើយណាពី ﷺ លោកបានប្រាប់ថា ម៉ាឡាអ៊ីកាត់ក៏ទទួលរងនូវផលប៉ះពាល់ពីក្លិនមិនល្អដែលបង្កផលប៉ះពាល់ដល់មនុស្សលោកដូចគ្នាដែរ។فوائد الحديث
ហាមឃាត់មិនឱ្យមកម៉ាស្ជិតចំពោះអ្នកដែលបរិភោគខ្ទឹមស ខ្ទឹមបារាំង ឬខ្ទឹមក្រហម។
ការហាមឃាត់នេះក៏អនុវត្តដូចគ្នាចំពោះរាល់អ្វីទាំងឡាយដែលមានក្លិនមិនល្អដែលធ្វើឲ្យប៉ះពាល់ដល់អ្នកមកសឡាត ដូចជាក្លិនបារី និងថ្នាំជក់ជាដើម។
មូលហេតុនៃការហាមឃាត់ គឺមកពីក្លិនរបស់វា។ ប្រសិនបើក្លិននោះបាត់ទៅវិញដោយការចម្អិន ឬដោយមធ្យោបាយផ្សេងៗ ការហាមឃាត់នេះក៏បាត់ទៅវិញដែរ។
គេមិនពេញចិត្ត(ម៉ាក្រុះ)ឱ្យបរិភោគបន្លែទាំងនេះសម្រាប់អ្នកដែលត្រូវចូលរួមសឡាតរួមគ្នានៅម៉ាស្ជិត ដើម្បីកុំឱ្យខកខានការចូលរួមសឡាតជាក្រុមនៅម៉ាស្ជិត លើកលែងតែគេទទួលទានវាដោយចេតនាគេចវេះពីការចូលរួមសឡាត ករណីនេះត្រូវបានហាមឃាត់(ហារ៉ាំ)។
ការដែលណាពី ﷺ មិនទទួលទានខ្ទឹមស និងបន្លែដែលស្រដៀងគ្នានេះ មិនមែនដោយសារវាត្រូវបានគេហាមឃាត់នោះទេ តែដោយសារលោកសន្ទនាជាមួយនឹងម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម។
បង្ហាញពីវិធីសាស្ត្របង្រៀនដ៏ល្អរបស់ណាពី ﷺ ដោយលោកភ្ជាប់បទបញ្ជាជាមួយនឹងការពន្យល់ហេតុផលដើម្បីឱ្យអ្នកស្តាប់យល់ច្បាស់ពីគោលបំណង។
អាល់កទី បាននិយាយថា៖ សាសនាវិទូឥស្លាមបានប្រៀបធៀបករណីនេះទៅនឹងកន្លែងជួបជុំសឡាតផ្សេងៗទៀតក្រៅពីម៉ាស្ជិតផងដែរ ដូចជាកន្លែងសឡាតរ៉យ៉ា សឡាតលើសព និងកន្លែងប្រមូលផ្តុំសម្រាប់ការគោរពសក្ការៈផ្សេងៗ ព្រមទាំងកន្លែងសិក្សា ហ្ស៊ីកៀរ និងកន្លែងធ្វើពិធីជប់លៀងផ្សេងៗ។ ប៉ុន្តែមិនរាប់បញ្ចូលផ្សារ និងកន្លែងដែលស្រដៀងគ្នានេះទេ។
សាសនវិទូឥស្លាមបានលើកឡើងថា៖ ហាទីស្ហនេះជាភស្តុតាងបង្ហាញពីការហាមឃាត់អ្នកដែលទទួលទានខ្ទឹមស និងអ្វីស្រដៀងគ្នានេះមិនឱ្យចូលម៉ាស្ជិត សូម្បីម៉ាស្ជិតនោះនៅទទេក៏ដោយ ព្រោះវាជាកន្លែងរបស់ម៉ាឡាអ៊ីកាត់ និងយោងលើភាពទូទៅនៃហាទីស្ហជាច្រើន។