إعدادات العرض
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
“កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “កន្លែងដែលអល់ឡោះស្រឡាញ់ជាងគេ គឺម៉ាស្ជិត ហើយកន្លែងដែលអល់ឡោះស្អប់ជាងគេ គឺផ្សារ”។
[صحيح] [رواه مسلم]
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Português मराठी دری አማርኛ বাংলাالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ កន្លែងដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ជាងគេ គឺម៉ាស្ជិត ព្រោះវាជាគេហដ្ឋាននៃការគោរពប្រតិបត្តិ ហើយគ្រឹះរបស់វាស្ថិតនៅលើការកោតខ្លាច។ ចំណែកឯកន្លែងដែលអល់ឡោះជាម្ចាស់ទ្រង់ស្អប់ជាងគេ គឺផ្សារ ព្រោះជាទូទៅ វាជាកន្លែងបោកប្រាស់ ស៊ីការប្រាក់ មានការស្បថកុហក មិនបំពេញតាមការសន្យា និងងាកចេញពីការរំលឹកចំពោះអល់ឡោះ។فوائد الحديث
បញ្ជាក់ពីឋានៈ និងតម្លៃរបស់ម៉ាស្ជិត ពីព្រោះវាជាគេហដ្ឋានដែលគេរំលឹកនាមអល់ឡោះយ៉ាងច្រើននៅទីនោះ។
ជំរុញមនុស្សឲ្យទៅម៉ាស្ជិតឲ្យបានច្រើនដើម្បីស្វែងរកក្តីស្រឡាញ់ និងការពេញចិត្តពីអល់ឡោះជាម្ចាស់ ព្រមទាំងជំរុញឲ្យកាត់បន្ថយការទៅផ្សារ លើកលែងតែចាំបាច់ដើម្បីចៀសវាងពីការធ្លាក់ចូលក្នុងមូលហេតុដែលនាំឲ្យអល់ឡោះខឹងសម្បា។
អាន់ណាវ៉ាវី បាននិយាយថា៖ ម៉ាស្ជិត គឺជាកន្លែងដែលក្តីមេត្តាករុណារបស់អល់ឡោះចុះមក។ ចំណែកឯផ្សារវិញ គឺផ្ទុយពីនេះ។