إعدادات العرض
“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី
“ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី
អំពី អាណាស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី។ ហើយគ្មានអ្វីអាចបំពេញពោះកូនចៅអាហ្ទាំបានឡើយ លើកលែងតែដីប៉ុណ្ណោះ។ ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Türkçe اردو 中文 हिन्दी Français Kurdî Русский Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Hausa Português मराठी دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បើទោះបីជាកូនចៅអាហ្ទាំ(មនុស្សលោក)មានជ្រលងភ្នំមួយដែលពោរពេញដោយមាសក៏ដោយ ក៏គេប្រាកដជាមានមហិច្ចតាចង់បានពីរជ្រលងភ្នំទៀតដែរ។ ពិតប្រាកដណាស់ មនុស្សលោកនៅតែព្យាយាមចង់បានទ្រព្យសម្បត្តិលោកិយ រហូតដល់ខ្លួនស្លាប់ ហើយពោះរបស់គេត្រូវបានបំពេញដោយដីនៅក្នុងផ្នូរ។فوائد الحديث
ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់មនុស្សលើការប្រមូលទ្រព្យសម្បត្តិ ក៏ដូចជាប្រការផ្សេងៗទៀតដែលជាគ្រឿងលម្អនៃលោកិយ។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជាការរិះគន់ចំពោះការព្យាយាមយកចិត្តទុកដាក់នឹងលោកិយ ចង់បានអ្វីច្រើនៗ និងស្រឡាញ់ពេញចិត្តការរស់នៅក្នុងលោកិយ។
អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុសពីលក្ខណៈមិនល្អទាំងឡាយ។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបានបង្ហាញថា ភាគច្រើននៃកូនចៅអាហ្ទាំគឺតែងតែព្យាយាមយកចិត្តទុកដាក់នឹងលោកិយ។ ដូច្នេះហើយ ទើបត្រូវបានបញ្ជាក់បន្ថែមដោយប្រសាសន៍របស់ណាពី ﷺ ថា៖ “ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។