إعدادات العرض
“ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
“ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ አማርኛ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuvių தமிழ் Shqipالشرح
ណាពី ﷺ លោកបានបញ្ជាក់ពីឧត្តមភាពនៃការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ ដោយបានបញ្ជាក់ថា ការបួងសួងនៅចន្លោះពេលនេះមិនត្រូវបានគេបដិសេធឡើយ ហើយមានសង្ឃឹមខ្ពស់ក្នុងការទទួលបានការឆ្លើយតប។ ដូច្នេះ ចូរពួកអ្នកបួងសួងទៅកាន់អល់ឡោះក្នុងអំឡុងពេលនេះ។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃពេលវេលានេះសម្រាប់ការបួងសួង។
នៅពេលដែលអ្នកបួងសួងប្រកាន់ខ្ជាប់នូវសុជីវធម៌នៃការបួងសួង ស្វែងរកពេលវេលានិងទីកន្លែងដែលល្អប្រសើរសម្រាប់ការបួងសួង ចៀសវាងពីការប្រព្រឹត្តល្មើសចំពោះអល់ឡោះ ការពារខ្លួនពីការធ្លាក់ចូលក្នុងប្រការដែលមិនច្បាស់លាស់និងសង្ស័យ និងគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់ នោះការបួងសួងរបស់គេមានសង្ឃឹមខ្ពស់ក្នុងការទទួលបានការឆ្លើយតបពីអល់ឡោះ ដោយការអនុញ្ញាតអំពីទ្រង់។
អ៊ីម៉ាំ អាល់ម៉ាណាវី បានលើកឡើងអំពីការឆ្លើយតបចំពោះការបួងសួងថា៖ ពោលគឺបន្ទាប់ពីបានបំពេញនូវលក្ខខណ្ឌ គោលគ្រឹះ និងសុជីវធម៌នៃការបួងសួង។ ប្រសិនបើមានចំណុចណាមួយខ្វះខាតមិនបានបំពេញ គឺគេមិនត្រូវបន្ទោសនរណាម្នាក់ក្រៅពីខ្លួនឯងឡើយ។
ការឆ្លើយតបចំពោះការបួងសួងមានច្រើនរូបភាព៖ ឬមួយការបួងសួងនោះត្រូវបានគេឆ្លើយតបភ្លាមៗ ឬមួយគេបង្វែរប្រការអាក្រក់ពីជននោះដូចនឹងអ្វីដែលរូបគេបានសុំ ឬមួយគេរក្សាទុកវាសម្រាប់ជននោះនៅថ្ងៃបរលោក។ ទាំងនេះគឺអាស្រ័យលើគតិបណ្ឌិត និងក្តីមេត្តាករុណារបស់អល់ឡោះ។
