إعدادات العرض
“ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា…
“ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។
អំពី អ៊ីយ៉ាទ ពិន ហ៊ីម៉ារ ជាបងប្អូននឹងអម្បូរ មូជើស្ហៀក رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមពួកយើងដោយលោកបានមានប្រសាសន៍ដោយរៀបរាប់នៅក្នុងនោះថា៖ “ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt Hausa Kurdî Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Português मराठी دری አማርኛالشرح
ណាពី ﷺ លោកបានក្រោកឈរថ្លែងសុន្ទរកថានៅក្នុងចំណោមសហាហ្ពាត់របស់លោក ហើយក្នុងចំណោមអ្វីដែលលោកបានលើកឡើង គឺលោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់លោកថា ពិតណាស់ចាំបាច់លើមនុស្សទាំងអស់ត្រូវឱនលំទោនចំពោះគ្នា។ ការឱនលំទោននោះ គឺតាមរយៈការបន្ទាបខ្លួន និងមានភាពទន់ភ្លន់ ដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាង ក្រអឺតក្រទមលើបុគ្គលម្នាក់ទៀតតាមរយៈពូជពង្ស ឬទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀត និងកុំឲ្យបុគ្គលម្នាក់ប្រព្រឹត្តអំពើអយុត្តិធម៌ និងបំពានលើបុគ្គលម្នាក់ទៀត។فوائد الحديث
ហាទីស្ហនេះជំរុញឲ្យមនុស្សមានការឱនលំទោន និងមិនត្រូវក្រអឺតក្រទម ក្អេងក្អាងដាក់អ្នកដទៃ។
ហាមឃាត់ពីការបំពាន និងក្រអឺតក្រទម។
ការឱនលំទោនចំពោះអល់ឡោះមានអត្ថន័យពីរយ៉ាង៖ ទីមួយ. គឺអ្នកត្រូវឱនលំទោនចំពោះសាសនារបស់អល់ឡោះដោយមិនត្រូវលើកខ្លួនឲ្យខ្ពស់ជាងសាសនារបស់អល់ឡោះ មិនត្រូវក្អេងក្អាងដាក់សាសនារបស់ទ្រង់ និងមិនត្រូវក្អេងក្អាងមិនអនុវត្តក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។ ទីពីរ. អ្នកត្រូវឱនលំទោនចំពោះខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះក្នុងនាមអល់ឡោះ ពុំមែនដោយសារតែខ្លាចពួកគេនោះឡើយ ហើយក៏មិនមែនដើម្បីចង់បានអ្វីមួយពីគេនោះដែរ ក៏ប៉ុន្តែ ក្នុងនាមអល់ឡោះជាម្ចាស់តែមួយគត់។