“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក…

“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។

[صحيح]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អ្នកដែលមានភរិយាច្រើនជាងម្នាក់ ហើយមិនមានភាពយុត្តិធម៌រវាងភរិយាទាំងឡាយតាមលទ្ធភាពដែលខ្លួនមានដោយមិនធ្វើឲ្យមានស្មើគ្នារវាងភរិយាទាំងនោះនៅក្នុងការចំណាយ លំនៅឋាន សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ ទោសទណ្ឌរបស់ជននោះនៅថ្ងៃបរលោក គឺចំហៀងខ្លួនម្ខាងរបស់ជននោះនឹងផ្អៀង។ ការដែលដងខ្លួនរបស់គេផ្អៀងមួយចំហៀងបែបនេះ គឺជាទណ្ឌកម្មចំពោះភាពអយុត្តិធម៌របស់ជននោះ ដូចដែលគេលម្អៀងទៅរកភរិយាណាមួយជាងភរិយាដទៃទៀតនៅក្នុងការប្រាស្រ័យទាក់ទងគ្នានោះដែរ។

فوائد الحديث

ចាំបាច់លើបុរសជាស្វាមីត្រូវបែងចែកឲ្យមានភាពស្មើគ្នារវាងភរិយាទាំងឡាយរបស់ខ្លួន ហើយហាមឃាត់ចំពោះការលម្អៀងទៅកាន់ភរិយាណាម្នាក់ជាងភរិយាដទៃទៀតចំពោះអ្វីដែលគេអាចធ្វើបាន ដូចជាការចំណាយ ការស្នាក់នៅ ការប្រព្រឹត្តល្អ និងអ្វីផ្សេងទៀត។

សមភាពក្នុងការបែងចែក និងបញ្ហាស្រដៀងគ្នាផ្សេងទៀត គឺចំពោះអ្វីដែលមនុស្សអាចគ្រប់គ្រងបាន។ ចំពោះអ្វីដែលគេមិនអាចគ្រប់គ្រងបាន ដូចជាក្តីស្រឡាញ់ និងទំនោរចិត្តជាដើម គឺមិនចូលក្នុងហាទីស្ហនេះទេ ដែលនេះជាអត្ថន័យនៃបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកអ្នក(ស្វាមី)មិនអាចផ្ដល់ភាពយុតិ្ដធម៌រវាងបណ្ដាស្រី្ដ(ជាភរិយា)ទាំងឡាយបានឡើយ ទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ”។ [អាន់នីសាក៖១២៩]

ការតបស្នងគឺអាស្រ័យទៅតាមប្រភេទនៃទង្វើ។ ហេតុនេះ បុរសដែលមានភាពលម្អៀងចំពោះភរិយារបស់ខ្លួននៅក្នុងលោកិយនេះ នៅថ្ងៃបរលោក រូបគេនឹងមកដល់ដោយដងខ្លួនរបស់គេផ្អៀងមួយចំហៀងដែរ។

សារៈសំខាន់នៃការរក្សាសិទ្ធិរបស់អ្នកដទៃ ដោយគ្មានការអត់ឱនចំពោះសិទ្ធិមនុស្សឡើយ ព្រោះវាត្រូវបានបង្កើតឡើងដោយផ្អែកលើវិវាទ និងការទាមទារគ្រប់សិទ្ធិ។

លើកទឹកចិត្តឲ្យយកប្រពន្ធតែម្នាក់ ប្រសិនបើបុរសនោះបារម្ភខ្លាចថា ខ្លួនមិនអាចផ្តល់ភាពយុត្តិធម៌រវាងប្រពន្ធទាំងឡាយរបស់ខ្លួនបាន ដើម្បីកុំឱ្យរូបគេមានការខ្វះខាតក្នុងសាសនា។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌បានទេនោះ ចូរពួកអ្នករៀបការតែម្នាក់បានហើយ”។ [អាន់នីសាក៖ ៣]

التصنيفات

Marital Relations