“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់…

“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។

[صحيح] [رواه أبو داود والترمذي وأحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមណាម្នាក់ដែលទៅសួរសុខទុក្ខជនមូស្លីមម្នាក់ទៀតដែលឈឺដែលពេលវេលាស្លាប់របស់អ្នកជំងឺនោះមិនទាន់មកដល់ បន្ទាប់មក អ្នកដែលទៅសួរសុខទុក្ខនោះបានបួងសួងឲ្យអ្នកជំងឺនោះថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) ចំនួន៧ដង នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះជាមិនខាន។

فوائد الحديث

ស៊ូណិតបួងសួងឲ្យអ្នកជំងឺនូវទូអានេះ និងសូត្រវាចំនួន៧ដង។

អ្នកជំងឺដែលមានគេសូត្រទូអានេះឲ្យខ្លួន នឹងបានជាសះស្បើយ ដោយការអនុញ្ញាតពីអល់ឡោះ ប្រសិនបើគេសូត្រវាដោយដោយស្មោះសរ និងត្រឹមត្រូវ។

គេអាចសូត្រទូអានេះតិចៗក៏បាន សូត្រឮៗក៏បាន។ ទាំងពីរករណីនេះ គឺត្រូវបានអនុញ្ញាតដូចគ្នា។ ប៉ុន្តែប្រសិនបើសូត្រឲ្យអ្នកជំងឺឮ គឺប្រសើរជាង ព្រោះធ្វើឲ្យអ្នកជំងឺមានអារម្មណ៍រីករាយ។

التصنيفات

Ruqyah (Healing and Protective Supplications)