إعدادات العرض
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ…
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ”។
[صحيح] [رواه ابن حبان]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Wolof Soomaali Français Tagalog Azərbaycan Українська bm தமிழ் Deutsch ქართული Português Македонски Magyar فارسی Русский 中文 አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តនូវប្រការដែលទ្រង់អនុគ្រោះឲ្យដែលច្បាប់ឥស្លាមបានបញ្ញត្តិ ដូចជាការបន្ធូរបន្ថយចំពោះក្បួនច្បាប់នានា និងការគោរពសក្ការៈ ការសម្រួលនូវប្រការទាំងនោះចំពោះអ្នកដែលមានឧបសគ្គ ដូចជាការបង្រួមសឡាត និងផ្តុំសឡាតក្នុងពេលធ្វើដំណើរជាដើម ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ ពីព្រោះបទបញ្ជារបស់អល់ឡោះទាំងការអនុគ្រោះ ទាំងជាកាតព្វកិច្ច គឺតែមួយ។فوائد الحديث
ក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយដោយទ្រង់ពេញចិត្តក្នុងការដែលគេអនុវត្តនូវប្រការទាំងឡាយដែលច្បាប់បានអនុគ្រោះឲ្យ។
ភាពពេញលេញនៃច្បាប់បញ្ញត្តិឥស្លាម និងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការលំបាកសម្រាប់ជនមូស្លីម។