ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះគ្រប់ពេលវេលាទាំងអស់។

ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះគ្រប់ពេលវេលាទាំងអស់។

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះគ្រប់ពេលវេលាទាំងអស់។

[صحيح] [رواه مسلم]

الشرح

អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ជាការពិតណាស់ ណាពី ﷺ គឺជាបុគ្គលម្នាក់ដែលយកចិត្តទុកដាក់លើការហ្ស៊ីកៀរ រំលឹកទៅចំពោះអល់ឡោះជាម្ចាស់បំផុត ហើយពិតណាស់ ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះជាម្ចាស់គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ស្ថានភាពទាំងអស់។

فوائد الحديث

គេមិនដាក់លក្ខខណ្ឌថា ត្រូវមានភាពជ្រះស្អាតពីហាហ្ទាសតូច និងហាហ្ទាសធំ ដើម្បីធ្វើការហ្ស៊ីកៀរ រំលឹកទៅចំពោះអល់ឡោះជាម្ចាស់នោះឡើយ។

ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ជាប់ជានិច្ច។

ជំរុញឲ្យបង្កើននូវការហ្ស៊ីកៀរ រំលឹកទៅចំពោះអល់ឡោះជាម្ចាស់គ្រប់ពេលវេលាទាំងអស់ដើម្បីជាការអនុវត្តតាមគំរូរបស់ណាពី ﷺ លើកលែងតែក្នុងស្ថានភាពដែលគេហាមមិនឲ្យរំលឹកទៅចំពោះអល់ឡោះក្នុងពេលនោះ ដូចជាក្នុងពេលបន្ទោបង់ជាដើម។

التصنيفات

Rulings of the Qur'an and Codices