إعدادات العرض
លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ…
លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ ហើយក៏មិនមែនជាមនុស្សដែលស្រែកឡូឡានៅតាមផ្សារនោះដែរ។ ហើយលោកមិនតបតអំពើអាក្រក់ដោយអំពើអាក្រក់នោះឡើយ។ ក៏ប៉ុន្តែ លោកលើកលែងទោស និងអធ្យាស្រ័យ។
អំពី អាពូអាប់ទុលឡោះ អាល់ជើទើលី បាននិយាយថា៖ ខ្ញុំបានសួរ អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها អំពីចរិតលក្ខណៈរបស់រ៉ស៊ូលុលឡោះ ﷺ ។ ពេលនោះ គាត់បាននិយាយថា៖ លោកមិនមែនជាមនុស្សអសីលធម៌ និងមិនធ្វើទង្វើអសីលធម៌នោះឡើយ ហើយក៏មិនមែនជាមនុស្សដែលស្រែកឡូឡានៅតាមផ្សារនោះដែរ។ ហើយលោកមិនតបតអំពើអាក្រក់ដោយអំពើអាក្រក់នោះឡើយ។ ក៏ប៉ុន្តែ លោកលើកលែងទោស និងអធ្យាស្រ័យ។
[صحيح] [رواه الترمذي وأحمد]
الترجمة
العربية Bosanski English فارسی Français Русский 中文 हिन्दी Bahasa Indonesia اردو Hausa Kurdî Tiếng Việt অসমীয়া Nederlands Kiswahili සිංහල ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری Türkçe አማርኛ বাংলা Malagasy Македонски Tagalogالشرح
មានគេសួរអ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها អំពីចរិតលក្ខណៈរបស់ណាពី ﷺ ។ ពេលនោះ គាត់បានឆ្លើយថា៖ ធម្មជាតិរបស់ណាពី ﷺ គឺលោកមិនមែនជាមនុស្សអសីលធម៌ទាំងក្នុងការនិយាយស្តី និងទង្វើ ហើយលោកក៏មិនព្យាយាមប្រព្រឹត្ត ឬមានចេតនាប្រព្រឹត្តទង្វើអសីលធម៌នោះដែរ។ ម្យ៉ាងទៀត លោកមិនមែនជាមនុស្សដែលស្រែកបន្លឺសំលេងខ្លាំងៗនៅតាមផ្សារឡើយ ហើយលោកក៏មិនតបតចំពោះអំពើអាក្រក់ដោយអំពើអាក្រក់នោះដែរ។ ផ្ទុយទៅវិញ លោកតបតដោយអំពើល្អ ហើយលោកលើកលែងទោសផ្នែកខាងក្នុង ហើយសម្តែងនូវការអធ្យាស្រ័យមកខាងក្រៅ។فوائد الحديث
បង្ហាញពីអត្តចរិតដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ណាពី ﷺ និងការចាកឆ្ងាយពីអាកប្បកិរិយាមិនល្អ។
ជំរុញឱ្យប្រកាន់យកនូវសីលធម៌ល្អ និងចៀសវាងឲ្យឆ្ងាយពីអាកប្បកិរិយាមិនល្អ។
រិះគន់ចំពោះការប្រើពាក្យសម្តីអាសគ្រាម និងពាក្យសម្តីមិនសមរម្យ។
រិះគន់ចំពោះការបន្លឺសំឡេងខ្លាំងៗដាក់អ្នកដទៃ និងការស្រែកឡូឡាដាក់ពួកគេ។
ជំរុញឱ្យឆ្លើយតប ឬតបតចំពោះអំពើអាក្រក់ដោយអំពើល្អ លើកលែងទោស និងអត់ឱនអធ្យាស្រ័យ។