“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា…

“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។

អំពី អ៊ុមមូហាពីហ្ពះ رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។

[صحيح]

الشرح

ណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយដល់អ្នកដែលសឡាតស៊ូណិតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ ហើយតែងតែធ្វើវាជាប្រចាំថា អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេពីឋាននរក។

فوائد الحديث

ស៊ូណិតថែរក្សាលើការសឡាតស៊ូណិតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ

ស៊ូណិតរ៉វ៉ាតិបមុនសឡាតដែលជាកាតព្វកិច្ច មានបុព្វហេតុជាច្រើន ក្នុងចំណោមនោះ គឺដើម្បីជាការត្រៀមចិត្តមុនចូលដល់សឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)។ ចំណែកឯសឡាតស៊ូណិតក្រោយសឡាតដែលជាកាតព្វកិច្ចវិញ ក្នុងចំណោមបុព្វហេតុរបស់វា គឺជួយបំពេញកំហុសឆ្គងក្នុងសឡាតដែលជាកាតព្វកិច្ច។

ស៊ូណិតរ៉វ៉ាតិប គឺផ្តល់នូវផលប្រយោជន៍ជាច្រើន ក្នុងចំណោមនោះ គឺបង្កើននូវផលបុណ្យ ជម្រុះចោលនូវបាបកម្ម និងលើកឋានៈក្នុងឋានសួគ៌។

ជាគោលការណ៍របស់អះលុស្ស៊ុណ្ណះ ចំពោះហាទីស្ហស្តីពីការសន្យាផ្តល់ផលបុណ្យ ដូចជាហាទីស្ហនេះជាដើម គឺត្រូវបានបកស្រាយជាមួយនឹងលក្ខខណ្ឌនិងការអនុវត្តចំពោះអ្នកដែលស្លាប់ក្នុងនាមជាអ្នកមានជំនឿលើអល់ឡោះតែមួយ(តាវហេទ) ព្រោះអ្នកប្រព្រឹត្តអំពើបាបក្នុងចំណោមអ្នកដែលមានជំនឿលើអល់ឡោះតែមួយ(តាវហេទ) គឺសក្តិសមនឹងទទួលទណ្ឌកម្ម ក៏ប៉ុន្តែមិនស្ថិតនៅជាអមតៈក្នុងឋាននរកឡើយ ប្រសិនបើគេត្រូវទទួលទណ្ឌកម្មនោះ។

التصنيفات

Regular Sunnah (Recommended) Prayers