إعدادات العرض
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ…
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî Kiswahili Português தமிழ் Nederlands অসমীয়া ગુજરાતી پښتو മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនមូស្លីមណាម្នាក់ដែលបិទបាំងប្រការមិនល្អណាមួយរបស់បងប្អូនមូស្លីមរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងបិទបាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក ព្រោះការតបស្នង គឺអាស្រ័យទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហើយការបិទបាំងរបស់អល់ឡោះសម្រាប់ជននោះ គឺតាមរយៈការបិទបាំងកំហុសឆ្គង និងអំពើបាបរបស់ជននោះ ដោយមិនបង្ហាញវាដល់មនុស្សនៅកន្លែងប្រមូលផ្តុំឡើយ ហើយក៏អាចថាមិនជំនុំជម្រះលើទង្វើនោះ និងមិនរំលឹកឱ្យជននោះ បានដឹងផងដែរ។فوائد الحديث
បង្គាប់ប្រើឲ្យបិទបាំងកំហុសឆ្គងរបស់ជនមូស្លីមដែលគេបានប្រព្រឹត្ត ជាមួយនឹងការហាមឃាត់ជននោះ ផ្តល់ដំបូន្មានល្អដល់គេ និងឱ្យគេខ្លាចអល់ឡោះជាម្ចាស់។ ប៉ុន្តែប្រសិនបើជននោះជាមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើបាប និងអំពើអាក្រក់ផ្សេងៗដោយចំហ គឺមិនគួរបិទបាំងឲ្យពួកគេនោះទេ ព្រោះការបិទបាំងឲ្យពួកគេនឹងធ្វើឱ្យពួកគេកាន់តែហ៊ានប្រព្រឹត្តអំពើបាបនោះថែមទៀត។ ករណីបែបនេះ គេត្រូវរាយការណ៍ទៅថ្នាក់ដឹកនាំ ឬអាជ្ញាធរ ទោះបីជាការធ្វើដូច្នោះ ធ្វើឱ្យគេដឹងពីរឿងរបស់ជននោះក៏ដោយ ព្រោះជននោះជាអ្នកដែលបង្ហាញជាចំហនូវអំពើអាក្រក់ និងអំពើល្មើសរបស់ខ្លួន។
លើកទឹកចិត្តឱ្យបិទបាំងកំហុសឆ្គងរបស់អ្នកដទៃ។
ក្នុងចំណោមផលប្រយោជន៍នៃការបិទបាំងកំហុងឆ្គងអ្នកដទៃ គឺផ្តល់ឱកាសឱ្យអ្នកសាងបាបកម្មពិនិត្យមើលខ្លួនឯងឡើងវិញ និងសារភាពកំហុសទៅកាន់អល់ឡោះ ព្រោះការលាតត្រដាងប្រការមិនល្អ និងភាពអាម៉ាស់ គឺជាការផ្សព្វផ្សាយអំពើអាក្រក់ដែលធ្វើឱ្យខូចបរិយាកាសសង្គម និងលើកទឹកចិត្តមនុស្សឱ្យប្រព្រឹត្តវា។