إعدادات العرض
“ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
“ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी සිංහල ئۇيغۇرچە Hausa Português Kurdî Kiswahili Tiếng Việt অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული ಕನ್ನಡ Moore Svenska Македонски ไทย Українська తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy پښتوالشرح
ណាពី ﷺ លោកបានហាមឃាត់មិនឲ្យបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃដោយនៀតថា ជាការប្រុងប្រយ័ត្នសម្រាប់ខែរ៉ម៉ាហ្ទននោះឡើយ ពីព្រោះកាតព្វកិច្ចនៃការបួសខែរ៉ម៉ាហ្ទន គឺផ្សារភ្ជាប់ទៅនឹងការឃើញខ្នើតខែ ដូច្នេះមិនចាំបាច់ដាក់បន្ទុកលើខ្លួនឯងនោះទេ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ដូចជាបួសមួយថ្ងៃ ខានមួយថ្ងៃ ឬបួសថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ គឺគេអាចបន្តការបួសរបស់ខ្លួនបាន។ នេះមិនរាប់ថាជាការត្រៀមស្វាគមន៍ខែរ៉ម៉ាហ្ទននោះទេ។ ករណីនេះក៏អនុវត្តចំពោះការបួសដែលជាកាតព្វកិច្ចដទៃទៀតផងដែរ ដូចជាការបួសសង និងការបួសលាបំណន់(ណាហ្សើរ)ជាដើម។فوائد الحديث
ហាមឃាត់ពីការដាក់បន្ទុកលើខ្លួនឯងហួសហេតុ ហើយចាំបាច់ត្រូវរក្សាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ដូចដែលច្បាប់បានបញ្ញត្តិដោយមិនបន្ថែម ឬបន្ថយឡើយ។
បុព្វហេតុ ឬគោលបំណងនៃការហាមឃាត់នេះ(អល់ឡោះដឹងច្បាស់បំផុត) គឺដើម្បីបែងចែករវាងការគោរពសក្ការៈដែលជាកាតព្វកិច្ច(វ៉ាជិប)ចេញពីការគោរពសក្ការៈដែលជាការស្ម័គ្រចិត្ត(ស៊ូណិត) និងដើម្បីត្រៀមខ្លួនសម្រាប់ខែរ៉ម៉ាហ្ទនដោយមានថាមពលនិងឆន្ទៈពេញលេញ ព្រមទាំងដើម្បីឱ្យការបួសក្លាយជានិមិត្តសញ្ញានៃខែដ៏ប្រសើរថ្លៃថ្លានេះ។
التصنيفات
Fasting on the Day of Doubt