“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។

“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។ (រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់មូស្លីមវិញ៖ “ជនណាធ្វើទង្វើអ្វីមួយដែលមិនមែនជាកិច្ចការ(សាសនា)របស់យើងទេនោះ វានឹងត្រូវគេបដិសេធចោល”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ បញ្ជាក់ថា ជនណាដែលឆ្នៃប្រឌិតបង្កើតអ្វីថ្មីក្នុងសាសនាឥស្លាម ឬធ្វើអំពើកុសលណាមួយដែលគ្មានភស្តុតាងបញ្ជាក់ពីគម្ពីរគួរអាន និងស៊ុណ្ណះ អំពើនោះនឹងត្រូវគេបដិសេធ មិនទទួលយកនៅឯអល់ឡោះជាម្ចាស់នោះឡើយ។

فوائد الحديث

ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ត្រូវផ្អែកលើអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។ ដូចនេះ យើងមិនត្រូវគោរពសក្ការៈចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានចែងជាច្បាប់បញ្ញត្តិ ឬទៅតាមការបង្កើតថ្មីនោះឡើយ។

សាសនាអ៊ីស្លាមពុំមែនផ្អែកលើការយល់ឃើញ និងការពេញចិត្តទេ។ តាមពិត គឺផ្អែកលើការប្រតិបត្តិតាមរ៉ស៊ូលុលឡោះ ﷺ ប៉ុណ្ណោះ។

ហាទីស្ហនេះជាភស្តុតាងបញ្ជាក់ពីភាពពេញលេញនៃសាសនាអ៊ីស្លាម។

ការបង្កើតថ្មីក្នុងកិច្ចការសាសនា(អំពើពិតអះ) គឺជាអំពើទាំងឡាយដែលគេបង្កើតឡើងថ្មីក្នុងសាសនាឥស្លាមដែលមិនមាននៅសម័យកាលណាពី ﷺ និងបណ្តាសហាហ្ពាត់របស់លោក មិនថាគោលជំនឿ ពាក្យពេចន៍ ឬទង្វើ។

ហាទីស្ហនេះជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយនៃសាសនាអ៊ីស្លាម ហើយវាប្រៀបដូចជាជញ្ជីងនៃទង្វើ។ ដូចដែលរាល់ទង្វើកុសលទាំងឡាយដែលគេធ្វើវាពុំមែនក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះ គឺមិនទទួលបានផលបុណ្យនោះ ក៏ដូចគ្នាដែរ រាល់ទង្វើទាំងឡាយដែលមិនស្របតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ បាននាំមក គឺវាក៏នឹងត្រូវគេបដិសេធ មិនទទួលយកដូចគ្នា។

ការបង្កើតថ្មីដែលគេហាមឃាត់ គឺសំដៅលើរាល់អ្វីដែលទាក់ទងនឹងកិច្ចការសាសនា ពុំមែនអ្វីដែលទាក់ទងនឹងកិច្ចការលោកិយនោះទេ។

التصنيفات

Religious Innovation