إعدادات العرض
“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски O‘zbek Moore नेपाली Wolof Soomaali Български Українська Azərbaycan ქართული тоҷикӣ Македонски bm Ελληνικά አማርኛ Malagasy Oromooالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ក្រោធខឹងបំផុតចំពោះមនុស្សដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា។ មានន័យថា មិនព្រមទទួលយកការពិត ហើយព្យាយាមបដិសេធការពិតនោះដោយការឈ្លោះប្រកែកដេញដោលគ្នា ឬមួយក៏ប្រកែកដេញដោលការពារសេចក្តីពិត ប៉ុន្តែគេបែរជាជជែកដេញដោយជ្រុលហួសដែនកំណត់ និងជជែកដេញដោលដោយគ្មានចំណេះដឹង។فوائد الحديث
មិនចូលក្នុងការជជែកដេញដោលដែលគេរិះគន់នោះឡើយចំពោះការដែលអ្នកត្រូវគេបំពាន(ជនរងគ្រោះ)ជជែកវែកញែកទាមទារសិទ្ធិរបស់ខ្លួនមកវិញទៅតាមនិតីវិធីដែលស្របនឹងច្បាប់ឥស្លាម។
ការឈ្លោះប្រកែក និងជជែកដេញដោលគ្នា គឺជាភាពគ្រោះថ្នាក់មួយបណ្តាលមកពីអណ្តាតដែលជាមូលហេតុនាំទៅរកការបែកបាក់ជាបក្ស ជាពួក និងការបែរខ្នងដាក់គ្នារវាងអ្នកឥស្លាម។
ការជជែកដេញដោលត្រូវបានគេកោតសរសើរ បើកាលណាវាជាការជជែកដេញដោលការពារភាពត្រឹមត្រូវ និងទៅតាមវិធីសាស្ត្រដែលល្អ។ ផ្ទុយទៅវិញការជជែកដេញដោលត្រូវបានគេរិះគន់ បើកាលណាវាជាការជជែកដេញដោលបដិសេធការពិត ហើយទទួលយកប្រការមិនពិត ឬជជែកដេញដោលដោយគ្មានភស្តុតាង និងអំណះអំណាងច្បាស់លាស់។